អ្នកឈ្នះក្នុងការដេញថ្លៃនេះនឹងមានឱកាសជ្រើសរើសរូបសាក់នៅលើកំប៉េះគូទរបស់នារីវ័យ២០ឆ្នាំម្នាក់នៅ នូវែលហ្សេឡង់ (New Zealand)។

/

Bailey Price ទទួលស្គាល់ថា ខ្លួនឯងពិតជាចូលចិត្តបង្អួតកំប៉េះគូទនៅទីសាធារណៈ។ ដូច្នេះដើម្បីបានប្រាក់សងបំណុលគេ នាងនឹងលក់ដេញថ្លៃនូវសិទ្ធិសាក់រូប និងសិទ្ធិផ្សាយពាណិជ្ជកម្ម ឬអ្វីមួយនៅលើគូទរបស់ខ្លួន។

Bailey Price នឹងលក់ដេញថ្លៃកំប៉េះគូទមួយចំហៀងរបស់ខ្លួនដែលមានទំហំ ៩x៩សង់ទីម៉ែត្រ។ នាងនឹងថែមទាំងថតរូបដាក់ក្នុងស៊ុម រួចផ្ញើទៅកាន់អ្នកដែលឈ្នះក្នុងការដេញថ្លៃ។

Bailey Price បានឱ្យដឹងថា ញាតិមិត្តរបស់នាង មិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់នាង ព្រោះដឹងថា នាងមានចរឹតខុសគេតាំងតែពីយូរមកហើយ។

/

នារីនេះនិយាយថា “ខ្ញុំជានារីម្នាក់ដែលមានចរឹតខុសគេ ដូច្នេះ អ្នកដែលបានស្គាល់ខ្ញុំ ពួកគេមិនភ្ញាក់ផ្អើលនៅពេលដឹងថា ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកឈ្នះ សាក់រូបអ្វីក៏បាននៅលើគូទ។ សាក់រូបជាប់ជារៀងរហូត ដូច្នេះ តើមានអ្នកណាដែលនិយាយថាទេ ចំពោះឱកាសដែលអាចផ្សាយពាណិជ្ជកម្មជារៀងរហូតនោះ។ អ្នករាល់គ្នាក៏ដឹងថា ខ្ញុំចូលចិត្តបង្អួតគូទនៅទីសាធារណៈ”។

Bailey Price ឱ្យដឹងថា មានមូលហេតុជាច្រើនដើម្បីចូលរួមក្នុងការដេញថ្លៃ ៖ អ្នកដែលចង់សាក់ពាក្យសុំរៀបការ ឬសិល្បករដែលចង់ចែករំលែកស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។

ស្រីស្អាតរូបនេះ បន្តថា “១០% នៃអ្វីដែលខ្ញុំរកបាន នឹងត្រូវយកទៅធ្វើសកម្មភាពមនុស្សធម៌ ទៅតាមចិត្តរបស់អ្នកឈ្នះ”។

/

ការ​លក់​ដេញថ្លៃ​របស់ Bailey Price មកដល់​ពេលនេះ ទាក់ទាញបាន​រាប់​ពាន់​ដុល្លារអាមេរិក

ប្រភពព័ត៌មានឱ្យដឹងថា សូម្បីតែម្ដាយរបស់នាងក៏ហួសចិត្ត និងរកនិយាយអ្វីលែងចេញ។ ប៉ុន្តែ Bailey Price ប្រាប់ថា ម្ដាយរបស់នាង មិនជំទាស់ទេ ព្រោះនាងនឹងលែងខ្ចីប្រាក់ពីគាត់ទៀតហើយ បើសិនជាលក់បានសម្រេច៕

-ក្រមុំ ១៨ឆ្នាំ លក់ដេញថ្លៃព្រហ្មចារី ដើម្បីរកប្រាក់ទិញផ្ទះឱ្យឪពុកម្ដាយ (វីដេអូ)

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun