New York ៖ បើយោងតាមប្រភពសារព័ត៌មាន បានចេញផ្សាយនាពេលកន្លងទៅបញ្ជាក់អោយដឹងថា ក្មេងប្រុសជំទង់វ័យ ១៧ ឆ្នាំម្នាក់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងប្រជែងសរសេរសារ (SMS) លឿនជាងគេបំផុត។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រលងប្រជែងប្លែកមួយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៨ ដើមខែសីហា ឆ្នាំ ២០១២ នេះ ដែលកម្មវិធីនោះមានឈ្មោះថា 6th Annual LG US National Texting Champ-ionship ។
Austin Weirschke ទទួលបា្រក់រង្វាន់ US$50,000 ជាជើងឯកជ័យលាភីប្រចាំកម្មវិធី
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា ក្មេងប្រុសជំទង់វ័យ ១៧ឆ្នាំរូបនោះ មានឈ្មោះថា Austin Weirschke ដែលក្រោយមក គេបានជាប់ចំណាត់ថ្នាក់ជាម្ចាស់ជ័យលាភីប្រចាំកម្មវិធីប្រកួតប្រជែងក្នុងឆ្នាំនេះ ដោយត្រូវបានទទួលបា្រក់រង្វាន់ US$50,000 ខណៈពេលដែលគេបានផ្តួលគូរប្រកួត ១០ នាក់ផ្សេងៗទៀត។

ទិដ្ឋភាពរួម ពេលបេក្ខភាពទាំងអស់កំពុងធ្វើការប្រកួតប្រជែង
គួររំឮកផងដែរថា បើតាមអោយដឹង ការប្រឡងនៅក្នុងជុំទី ១ គឺតំរូវអោយបេក្ខភាពដែលបានចូលរួមទាំងអស់វាយពាក្យមួយឃ្លា (Twinkle, twinkle, little star, how I wonder what you are, up above the world so high, like a diamond in the sky) ដោយចំណាយពេលត្រឹមតែ ៤៥ វិនាទីតែប៉ុណ្ណោះ។ ទន្ទឹមនឹងពេលនេះដែរ កម្មវិធីប្រលងប្រជែងមួយនេះ ត្រូវបានចួលរួមសហការឧបត្ថម្ភធំដោយក្រុមហ៊ុនLG Electronic ក្នុងគោលបំណងចង់ពង្រីកសក្តានុពលទីផ្សាររបស់ខ្លួនផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ straitstimes