ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានសា្កយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា សាកសព ដំរីញីបង្កក ដ៏ធំមហិមា មានអាយុកាលរស់នៅតាំងពី៣៩,០០០ ឆ្នាំមុនត្រូវបានរកឃើញនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានធ្វើដំណើរមកដល់សាលតាំងពិពណ៌មួយ នៅក្នុងក្រុង Yokohama ហើយ ពោលគឺ ភាគខាងត្បូងទីក្រុង តូក្យូ ប្រទេសជប៉ុន។

គួររំឭកផងដែរថា សាកសពដំរីញីបង្កកដ៏ធំមហិមា មានអាយុកាលរស់នៅតាំងពី៣៩,០០០ឆ្នាំមុន មួយក្បាលនេះ ត្រូវបានរកឃើញកាលពីពេលកន្លងទៅ ដោយក្រុមអ្នកវិទ្យាសាស្រ្ត។ ជ្រាបកាន់តែច្បាស់ ថាតើទិដ្ឋភាពរួម នៃការតាំងពិពណ៌ដំរីញី ដ៏ធំមហិមាមួយក្បាលនេះមានភាពអធឹកអធមយ៉ាងណានោះ តាមដានទស្សនាបណ្តារូបភាព ក៏ដូចជា វីដេអូ ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖





ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ