ស្មាតហ្វូន Blackphone ដែលត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកការពារឯកជនភាព (ជាលទ្ធផលនៃកិច្ចសហការណ៍រវាង Geeksphone និង Silent Circle) ទើបត្រូវបានឧទ្ទេសនាម នៅឯ ព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យា  MWC 2014 ដែលកំពុងធ្វើឡើងនៅក្នុងក្រុង Barcelona ដូចទៅនឹងផែនការណ៍កាលពីចុងឆ្នាំមុន។

 

 

/

Blackphone ត្រូវបានបំពាក់អេក្រង់ 4,7 inch ប្រូសេសឺរ quad core 2 GHz , RAM 2 GB និងអង្គចងចាំក្នុងម៉ាស៊ីន 16 GB ។ ម៉ាស៊ីននេះ មានកាមេរ៉ាក្រោយ 8 Mpx ។ប៉ុន្ដែ ចំណុចពិសេសរបស់ Blackphone គឺសមត្ថភាពការពារសុវត្ថិភាពនៃទិន្នន័យ និងសិទ្ធិជាឯកជន ភាពរបស់អ្នកប្រើប្រាស់។ បើទោះជាប្រើប្រាស់ Android ប៉ុន្ដែ ប្រព័ន្ធដំណើរការនេះត្រូវបានគេកែប្រែជាច្រើនចំណុច និងដាក់ឈ្មោះថា PrivatOS។

ទន្ទឹមនឹងនេះ សបវ៉ែរ ​ដែល​មាន​លក្ខណៈ​ឯកជន និងកម្មវិធីផ្ដាច់មុខ ដូចជា Blackphone Security Center, Blackphone Activation Wizard និង Blackphone Remote Wipe ជាដើម នឹងជួយឱ្យអ្នកប្រើប្រាស់ អាចនឹងចូលទៅកាន់គេហទំព័រផ្សេងៗ និងផ្ញើសារ ឬសន្ទនាវីដេអូ ជាដើម ក្នុងស្ថានភាព​មានសុវត្ថិភាពជាដាច់ខាត។យោងតាម Geeksphone Blackphone នឹងត្រូវបានលក់ក្នុងតម្លៃ ៦២៩ដុល្លារ (មិនទាន់គិតពន្ធ និងថ្លៃដឹកជញ្ជូន) ហើយអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញបាន ពីអឺរ៉ុប។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Genk