បើនិយាយពីពាក្យចចាមអារាមដែលធ្លាប់តែនិយាយតៗគ្នាថា Facebook និងចេញលក់នូវទូរស័ព្ទ Smartphone របស់ខ្លួន តើវាជាការជាការពិតឬយ៉ាងណា? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រភព​ព័ត៌មាន​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា Facebook នឹង​មាន​ Smartphone របស់​ខ្លួន​​ឬ​ក៏​អត់​។ ទន្ទឹមនិងនេះដែរក្រុមហ៊ុនក៏កំពុងតែដំណើរការទាក់ទងនិង Smartphone របស់ខ្លួន ដោយក្រុមហ៊ុនបានជ្រើសរើសវិស្វករជំនាញ Hardware មកធ្វើការនូវក្នុងវិស័យនេះនាប៉ុន្មានឆ្នាំចុងក្រោយ។/លើសពីនេះទៅទៀត គំរូ​ទូរស័ព្ទ​មួយ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ​ Yanko design ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​  Michal Bonikowski ព្រម​ទាំង​បញ្ជាក់​ថា​ជារូប​រាង​ Smartphone របស់​ Facebook ត្រៀម​ចេញ​លក់​នា​ពេល​ខាង​មុខ។ សម្បក​ខាង​ក្រៅ​ Smartphone នេះ​មាន​ពន្លឺ​ភ្លឺ​រលោង​ដែល​រំលេច​ដោយ​អក្សរ​ Facebook ពណ៌​ខៀវ​ ហើយ​មាន​អេក្រង់​ទំហំ 4.2 អ៊ីញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទូរស័ព្ទ​មួយ​នេះ មាន​កាមេរ៉ា​ខាង​មុខ 5 megapixel ហើយ​ចំណែក​ឯ​កាមេរ៉ា​ខាង​ក្រោយ​វិញ​​គឺ 8 megapixel បន្ថែម​ពី​នេះ Michal Bonikowski ក៏​បាន​បង្ហាញ​ពី​ឆ្នាំង​សាក​ថាមពល​ផង​ដែរ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សាក​សម​សម្រាប់ Smartphone ក្នុង​សម័យ​បច្ចុប្បន្ន។/បើតាមរបាយការណ៏បានអោយដឹងថា Facebook បានធ្វើការទៅលើ Smartphone តាំងពីឆ្នាំ២០១០។ ស្របពេលនោះដែរ យោងតាមរបាយការណ៏ AllThingsD ផ្សេងមួយទៀតក៏បានអោយដឹងថា Facebook និង ក្រុមហ៊ុន HTC បានកំពុងធ្វើការជាមួយគ្នាក្នុងការធ្វើឡើងនូវ Smartphoneរបស់ខ្លួនដែលនឹងអោយឈ្មោះថា Buffy ។ បើនិយាយពីអ្នកជំនាញវិស្វករ Hardware វិញត្រូវបានគេអ្នកដែលមានជំនាញខ្ពស់ទាក់ទងទៅនឹងបច្ចេកវិទ្យាទូរស័ព្ទ នេះបើយោងតាម The YorkTimes ។ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះ ព្យាយាមអភិវឌ្ឍន៏នូវ Smartphone របស់ខ្លួនដើម្បីធ្វើការប្រកួតប្រជែងនាពេលអនាគត។ ហើយក៏មានភាពជឿជាក់ផងដែរថា Buffy និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូទាំងសកលលោក ដូចទៅនិង Smartphone ដទៃទៀតផងដែរ៕

///

ដោយ ៖ មង្គលប្រភព ៖ mashable