ឥណ្ឌា ៖ បើយោងទៅតាមសេចក្តីរាយការណ៍ របស់ប្រភពសារព័ត៌មានបរទេស Dailymailដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា​ ស្រ្តីជនជាតិឥណ្ឌាម្នាក់ បានរត់គេចខ្លួន នឹងបានយកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជាមួយ  ដែលប្រាក់ទាំងនោះជាប្រាក់របស់ស្វាមីរបស់នាង ជាង ១៥ នាក់។

គួរបញ្ជាក់ផងដែរថា  បើយោងតាមសម្តីរបស់ក្រុមមន្ត្រីប៉ូលីស​  ដែលកំពុងតែតាមចាប់ខ្លួននាង បានបញ្ជាក់អោយដឹងថា នាងមានឈ្មោះ  Shahanaz  មានវ័យ ៣៣ ឆ្នាំ  នឹងត្រូវបានរកអោយឃើញថានាងបានរៀបការច្រើនជាង ១០ ដងទៅទៀត នៅក្នុងអំឡុងពីរឆ្នាំចុងក្រោយនេះ  ដោយកម្មវិធីរៀបការនាងជាលើកដំបូង ត្រូវបានធ្វើឡើងកាលពី ១១  ឆ្នាំមុន  ស្របពេលដែលនាងនៅក្មេងនៅឡើយ

width=503

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដែលបានមកពី  Indian Press  បានបញ្ជាក់អោយដឹងថា កាលពីអំឡុងខែមេសា នាងបានរៀបការសាជាថ្មី នឹងបុរសម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា លោក Manikandan  ។ លុះក្រោយមក មិនបានរយៈពេលប៉ុន្មានផង  បុរសជាស្វាមី  ក៏បានដាក់ពាក្យបណ្តឹង ដោយបានបញ្ជាក់ថា  ស្រ្តីជាភរិយារបស់ខ្លួន បានរត់បាត់នឹងលួចប្រាក់កាស  ក៏ដូចជាវត្ថុមានតម្លៃទៅជាមួយផងដែរ។

width=500

អ្វីដែលមិនគួរអោយជឿនោះគឺថា ទន្ទឹមនឹងភ្នាក់ងារប៉ូលីសបានតាមដានចាប់ខ្លួនរូបនាង ក៏មានបុរសជាច្រើននាក់ផ្សេងទៀត បានចូលខ្លួនមកអះអាងថា  ពួកគេទាំងនោះក៏ធ្លាប់ជាស្វាមីរបស់នាងផងដែរដោយបានបញ្ជាក់ថា នាងក៏ធ្លាប់បានលួចទ្រព្យសម្បត្តិមានតម្លៃរបស់ពួកគេផងដែរ។

ដូច្នេះ  តាមការអោយដឹងពីក្រុមមានសមត្តកិច្ចបានអះអាងថា  ពួកគេនឹងបន្តតាមចាប់ខ្លួននាងអោយទាល់តែបាន ខណៈពេលដែលពួកគេបានសន្មត់ថា នាងក៏បានជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋផ្សេងៗផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ Dailymail