សក់គឺជាបញ្ហាមួយចំពោះមនុស្សគ្រប់តែងតែព្រួយបារម្ភ ជាពិសេស គឺមនុស្សស្រីតែម្តង ជាញឹកញ៉ាប ភ័យខ្លាចសក់ខូច បែកចុង សក់ជ្រុះ និង មានអង្គែ។ ដោយសារតែសក់ ក៏ជាផ្នែកមួយនៃសម្រស់ផងដែរសំរាប់មនុស្ស។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗដែលអាចជួយឱ្យសក់របស់អ្នកមានសុខភាពល្អ និង មានឬសសក់ជ្រៅ។

គ្រឿងផ្សំ៖ -ផ្លែចេក ១ផ្លែ-ខ្ទិះដូង-ប្រេងដូង-ទីកឃ្មុំ
វិធី៖ សូមយកផ្លែកចេក ១ផ្លែ លាយជាមួយនឹងខ្ទិះដូង ២ស្លាបព្រាបាយ ប្រេងដូង ២ស្លាបព្រាបាយទឹកឃ្មុំ ២ស្លាបព្រាបាយ រួចក្រឡុកចូលគ្នាឱ្យសព្វ លាបនៅលើសក់ យកថង់គ្របពីលើសក់ ទុករយៈពេល ៣០នាទី រួចលាងសំអាតសក់ចេញជាមួយនឹងសាប៊ូកក់សក់ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies