ស្នាមជ្រួញ នៅលើស្បែកមុខ​មនុស្ស គឺជាសញ្ញាមួយបង្ហាញថា អ្នកកំពុងតែវិវដ្តទៅរកភាពចាស់ហើយបញ្ហានេះគឺជារឿងមួយដ៏ប្រឈមចំពោះមនុស្សស្រីដែលតែងតែចង់ទទួលបាននូវសម្រស់ស្រស់ស្អាតនិង ក្មេងជាងវ័យជានិច្ច។

ខាងក្រោមនេះ គឺជារូបមន្តងាយៗ  អាចជួយថែរក្សាឱ្យសម្រស់ស្បែក  របស់អ្នក  បន្តនៅក្មេងជាងវ័យបានដោយធម្មជាតិ។

/

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ លាបនៅលើស្បែកមុខ ក ដៃ ឬកន្លែងដែលមានស្នាមជ្រួញទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

វិធីទី២៖ សូមយកជ័រប្រទាលកន្ទុយក្រពើ  លាយជាមួយនឹង  ថ្នាំគ្រាប់វីតាមីន E  រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក  លាបនៅកន្លែងមានស្នាមជ្រួញ  ទុករយៈពេលកន្លះម៉ោង  លាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖​ top10homeremedies