ព័ត៌មានអន្តរជាតិ ៖  យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយ  កាលពីថ្ងៃម្សិលមិញនេះ   អោយដឹងថា  ដុំព្រិលដែលមានទំហំប៉ុនបាល់តេនីស ត្រូវបានរកអោយឃើញថា បានធ្លាក់ពីលើផ្ទៃមេឃ អំឡុងពេលនៃការកើតមានព្រុះព្រិលបោកបក់ និងវាយប្រហារ មកលើភូមិមួយរបស់ប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ផងដែរថា បាតុភូតធម្មជាតិដែលស្ទើរតែមិនធ្លាប់ជួបប្រទះនេះ បានធ្វើអោយខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនដែលនៅក្នុងនោះរួមមានដូចជា  ​ ផ្ទះសម្បែង ក៏ដូចជា ឡានមួយចំនួនផ្សេងទៀតផងដែរ។

width=443

លើសពីនេះទៅទៀត  បើតាមប្រភពសារព័ត៌មានដដែល  ក៏បានដកស្រង់សម្តីអ្នកភូមិម្នាក់ដែលមានឈ្មោះថា Kathleen Busche   ជាប្រជាពលរដ្ឋមកពីភូមិ  Wassel ក្រុង Hanoverប្រទេសអាល្លឺម៉ង់ អោយដឹងថាគាត់ពិតជាមានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញបាតុភូតធម្មជាតិ   ដ៏កម្របែបនេះ  ដោយគាត់បានរត់រកទីជម្រក  ជៀសវាងការគ្រោះថ្នាក់ដល់សុខសុវត្ថិភាពផ្ទាល់ខ្លួន។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ