ប្រសិនបើទស្សនិកជននឹកដល់តារាប្រុសស្រី ដែលសម្ដែងនៅក្នុងរឿង “Krong Karm” ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថ្មីៗ ដែលពួកគេនឹងចូលខ្លួនសម្ដែង ៖

លោក James Jirayu

/

តារាប្រុសរូបនេះ ទើបថតបញ្ចប់ខ្សែភាពយន្ដភាគថ្មីរឿង “Karat Ruk” ជាមួយនឹងតារាស្រីជើងចាស់ Anne Thongprasom ។ មិនតែប៉ុណ្ណោះ លោក James Jirayu ក៏មានខ្សែភាពយន្ដភាគថ្មីមួយរឿងទៀត គឺរឿង “Pitsawart Kartagame” ដែលថតជាមួយនឹងកញ្ញា Gina Yeena ផងដែរ។

កញ្ញា Bella Ranee

/

ខ្សែភាពយន្ដភាគថ្មីរបស់នាង រឿង “Dare to Love: Hai Ruk Pipaksa” គ្រោងនឹងចាក់បញ្ចាំង នៅខែកក្កដា ឆ្នាំ ២០២១ ។ ក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងមានខ្សែភាពថ្មីដើម្បីថតគឺរឿង “Prom Likit” ដែលជារដូវកាលទីពីរនៃរឿង “Buppesunnivas” ។

លោក Phet Thakrit

/

ខ្សែភាពយន្ដភាគថ្មីរឿង “Kaen Kaew” របស់លោក ដែលសម្ដែងជាមួយនឹងកញ្ញា Tita Chayanit នឹងចាក់បញ្ចាំង នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ។

លោក August Vachiravit

/

តារាប្រុស ដែលកំពុងមានប្រជាប្រិយភាពខ្លាំង គឺលោក August Vachiravit កំពុងថតខ្សែភាពយន្ដភាគថ្មីរបស់ខ្លួនគឺរឿង “Yomathut Kub Poot Sao” ជាមួយនឹងកញ្ញា Eye Kamolned ។

កញ្ញា Namfah Thunyaphat

/

តាមរយៈទេពកោសល្យសម្ដែងរបស់នាង កញ្ញា Namfah Thunyaphat មានខ្សែភាពយន្ដភាគថ្មីជាច្រើនរឿង ដើម្បីថតរួមមានដូចជា “Dare to Love: Hai Ruk Pipaksa”, “Luerd Chao Phraya”, និងរឿង  “Ai, Khoi Hug Jao” ។

កញ្ញា Pie Rinrada

/

កញ្ញា Pie Rinrada បានចាប់គូសម្ដែងជាមួយនឹងលោក James Ma ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Prao Ruk” ។ ខ្សែភាពយន្ដនេះ គ្រោងនឹងចាប់ផ្ដើមថត ក្នុងពេលឆាប់ៗខាងមុខនេះ ។

កញ្ញា Yiiiwha Preeyakarn

/

នាងគឺជាតារាស្រី ប្រកបដោយទេពកោសល្យសម្ដែងមួយរូបទៀតប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ កញ្ញា Yiiiwha Preeyakarn ទើបតែថតចប់ខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Nampueng Kom” ជាមួយនឹងលោក Dome Pakornlam ។  មិនតែប៉ុណ្ណោះ នាងកំពុងថតខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Poot Mae Nam Khong” ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates