ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ ម្ចាស់ពានរង្វាន់គឺប្អូនប្រុស ចាន់ សុបញ្ញា ហាក់កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងមានភាពមមាញឹកក្នុងការងារសិល្បៈជាបន្តបន្ទាប់។

/

បើទោះបីជារវល់ជាមួយការងារសិល្បៈយ៉ាងណាក្តី ប្អូនប្រុស ចាន់ សុបញ្ញា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍មែនទែន ក្រោយឃើញរូបប្អូន បង្ហោះរូបភាពជាមួយ ថែមទាំងបាននិយាយថា៖ 

“ថ្ងៃចុងសប្ដាហ៍​ ទំនេរពីការសិក្សា​ ជួយកិច្ចការពូមីង”។

/

ក្រោយពីឃើញបែបនេះ មហាជននាំគ្នាសរសើរដល់តារាចម្រៀងពន្លកថ្មីរូបនេះថា ទោះប្អូនរវល់សិក្សា និងសម្បូរការងារសិល្បៈក្តី ក៏ប្អូននៅតែឆ្លៀតជួយការងារអ្នកផ្ទះ ដែលមើលទៅពិតជាក្មេងឧហ្សាស៍គួរឲ្យស្រលាញ់ខ្លាំងណាស់។ ទាំងនេះ បានបង្ហាញឲ្យឃើញថា ប្អូនប្រុស ចាន់ សុបញ្ញា គឺជាក្មេងប្រុស ដែលចេះជួយការងារអ្នកផ្ទះ បើទោះជាពេលនេះ ប្អូនក្លាយជាតារាល្បី ក៏ប្អូនមិនប្រកាន់ខ្លួននឹងការងារបែបនេះដែរ៕

/

/

 

អត្ថបទ៖ ចម្រើន