ពីរដ្ឋធានីវ៉ាស៊ីនតោន  ៖  បើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្រ្តីការពារជាតិ  សហរដ្ឋអាមេរិក លោក Chuck Hagel  បានគូសបញ្ជាក់អោយដឹងថា កូរ៉េខាងជើង ក៏កំពុងតែខិតទៅរកបន្ទាត់គ្រោះថ្នាក់មែនទែនហើយ ជាមួយនឹងសកម្មភាពបង្កហេតុរបស់ខ្លួន ​ ដោយអាចនឹងធ្វើការបាញ់តេស្តសាកល្បងនុយក្លេអែរលើកទី ៤ របស់ខ្លួនគ្រប់ពេលវេលា នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស  channelnews-asia ។

width=451

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងបន្ថែមផងដែរថា សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសសម្ព័ន្ធមិត្ត បានសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលក្រុងព្យុងយ៉ាង និងមិនធ្វើអោយស្ថានភាពកាន់តែតានតឹងជាងនេះទៀតទេ ស្របពេលដែលទ័ពសហរដ្ឋមេរិក ក៏កំពុងតែប្រុងជើងការ ដើម្បីត្រៀមទប់នូវស្ថានការណ៍ដែលអាចកើតមានឡើង។

width=448

លោក Hagel ក៏បានបញ្ជាក់បន្ថែមថា  សហរដ្ឋអាមរិក  បានត្រៀមខ្លួនរួចជាស្រេច  ទាក់ទិនទៅនឹងសកម្មភាព  អាចកើតមានឡើងបានគ្រប់ពេល   ខណៈពេលដែលជាការផ្តើមចេញពីប្រទេសកូរ៉េខាងត្បូង ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីថ្លែងការណ៍ របស់មេបញ្ជាការជាន់ខ្ពស់ទ័ពអាមេរិក លោក Martin Dempsey ក្នុងសន្និសិទសារព័ត៌មានជាមួយគ្នានោះ គាត់បានបញ្ជាក់អោយដឹងថា លោកមិនអាចស្មានដឹងទេថាតើ កូរ៉េខាងត្បូង នឹងបំពាក់នុយក្លេអ៊ែរ   នៅលើក្បាលគ្រាប់ម៉ីស៊ីលរបស់ខ្លួន  ឬ យ៉ាងណា  តែគ្រាន់តែបានដឹងថា  ខ្លួនបានត្រៀមជាស្រេចក្នុងការប្រឈមជាមួយនឹង   ស្ថានការណ៍ដ៏អាក្រក់  ដែលអាចកើតមានគ្រប់ពេល។

width=449

គួររំឭកផងដែរថា   ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ​ ស្ថានការណ៍នៅឧបទ្ទីបកូរ៉េកាន់តែតានតឹងឡើងៗ បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថាខ្លួន នឹងធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនលើកទី  ៤ ក៏ដូចជាម៉ីស៊ីលផងដែរ  គ្រប់ពេលវេលា  ដែលករណីនេះហើយ ក៏បានធ្វើអោយបណ្តាប្រទេសដែលប្រឆាំង   បានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់ទម្លាក់  បើសិនជាបាញ់បង្ហោះចូលក្នុងដែនអធិបតេយ្យភាពអាកាសរបស់ខ្លួន  ដែលនៅក្នុងនោះរួមមាន កូរ៉េខាងត្បូង ក៏ដូចជា ជប៉ុនផងដែរ៕

width=450

ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia