ការហាត់កីឡា ជារឿងមួយដ៏ចំបង សំរាប់គ្រប់រូប គ្រប់វ័យ ព្រោះកីឡាអាចជួយឱ្យអ្នកមានសុខភាពល្អ រាងកាយមំាមួន   មិនត្រឹមតែប៉ុណ្ណោះ   ការហាត់កីឡា  ជាប្រចំា   អាចជួយឱ្យសុខភាពផ្លូវភេទ របស់អ្នកខ្លំាងក្លា ថែមទៀតផង៖ 

ខាងក្រោមនេះ វិធីហាត់កីឡា មួយចំនួន ជួយឱ្យសុខភាពផ្លូវភេទ របស់អ្នកដំណើរការបានល្អ ជាងមុន៖

១/ អង្គុយច្រហោង៖ អង្គុយច្រហោង ដាក់ដៃទាំង ២ របស់អ្នក  ទៅមុខឱ្យត្រង់ ស្មើគ្នា  រួចអង្គុយធ្វើចលនា ឡើង ចុះ អាចជួយឱ្យចលនាសាច់ដុំ  និង  សរសៃឈាម   ដើរស្រួល និង មានកំលំាងខ្លាំងក្លា ចំពោះការរួមភេទ។

width=456

២/ រត់ ឬ ជិះកង់៖ ជាប្រភេទកីឡាមួយ ដ៏ងាយស្រួលបំផុត  ដែលជួយឱ្យលោកអ្នក  មានអារម្មណ៍ស្រស់ថ្លា បំបាត់រម្មអារណ៍ស្មុគស្មាញ នៅពេលដែលបែកញើស ជាពិសេស កីឡានេះ ក៏មានប្រសិទ្ធិភាពផងដែរ សំរាបជួយដល់ការរួមភេទ ឱ្យកាន់តែប្រសើរឡើង ។

width=456

៣/ ដេកលើផ្ទៃរាបស្មើ លើកជើងទាំងពីរ ទៅលើ៖ ជាប្រភេទ  កីឡាមួយ  ដ៏ប្លែក ដំបូងលោកអ្នក ត្រូវដេក នៅកន្លែងណាដែលមានផ្ទៃរាបស្មើ រួចលើកជើងទាំងពីរ ទៅលើឱ្យត្រង់ បន្ទាប់មក យកដៃទាំងពីរ របស់អ្នក ទៅប៉ះនឹងជើងនោះ  ធ្វើចលនាបែបនេះ  រយៈពេល ៥ទៅ ១៥នាទី ក្នុង ១ថ្ងៃ អ្នកទទួលបាននូវសុខភាពល្អ ភាពជឿជាក់ និង  បង្កើននូវអារម្មណ៍ផ្លូវកាន់តែខ្លាំង៕

width=456

ដោយ៖ វណ្ណៈប្រភព៖ womansday