ការអង្គុយ នៅមុខកុំព្យួទ័រ យូររយៈពេល ៦ម៉ោង ឬ ជាច្រើនជាងនេះ អាចធ្វើឱ្យអ្នក មានអារម្មណ៍ ស្មុគស្មាញ (stress) និង ធ្វើឱ្យភ្នែក របស់អ្នក ស្រវំាង និង នឿយហត់ ដោយសារតែ ការសម្លឹង មើលកញ្ចក់កុំព្យួទ័រ។ ជាពិសេស សំរាប់អ្នកធ្វើការ ជាមួយនឹងកុំព្យួទ័រ ច្រើន។

ខាងក្រោមនេះ ជាវិធី ងាយៗ ដើម្បីឱ្យ បានសំរាកគ្រប់គ្រាន់ និង មានសុខភាពល្អ៖
១/ នៅពេលអ្នកកំពុងធ្វើការ នៅមុខកុំព្យួទ័រ អ្នកត្រូវអង្គុយ នៅឱ្យឆ្ងាយពី កុំព្យួទ័រចំងាយ ០.៥ម៉ែត្រ (កន្លះម៉ែត្រ) ដើម្បីកុំឱ្យពន្លឺជះ ចំភ្នែក របស់អ្នកខ្លាំងពេក។
២/ ជារៀងរាល់ពេល ១០នាទី ឬ ៣០នាទី ម្តង អ្នកត្រូវដើរចេញពីមុខកញ្ចក់កុំព្យួទ័រដោយ ដើរចុះ ឡើង យឺតៗ ធ្វើបែបនេះ អាចជួយថែរក្សា និង ការពារភ្នែករបស់អ្នកមិន ឱ្យឈឺ និង មានសុខភាពថែមទៀតផង។
៣/ ជាពិសេស នៅពេលដែលរបស់អ្នក ចាប់ផ្តើមក្តៅ អ្នកត្រូវបិទភ្នែក ឬ សម្លឹងវត្ថុដែលមាន ពណ៌បៃតង ភ្លាម ដើម្បីឱ្យភ្នែក ទទួលបានការសំរាកគ្រប់គ្រាន់ ឬ អ្នកត្រូវដើរចេញទៅក្រៅ ប្រមាណជា ៥នាទី សម្លឹងមើលរុក្ខជាតិពណ៌បៃតង៕
ដោយ៖ វណ្ណៈប្រភព៖ yahoo