អន្តរជាតិ ៖ បន្ទាប់ពីបានរកឃើញនូវកូកាអ៊ិន មានទម្ងន់ ៥ គីឡូក្រាម ស្មើនឹងតម្លៃ ១,២៥ លាន ផោន លាក់នៅក្នុងអាវទ្រនាប់ស្រី្តមា្នក់រួចមក ភ្នាក់ងារប៉ូលីសក៏បានធ្វើការចាប់ឃាត់ខ្លួនតែម្តងនេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happen-ing កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ មានវ័យ ២៩ ឆ្នាំ ត្រូវបានភ្នាក់ងារប៉ូ លីសធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ស្របពេលដែលសង្ស័យថានាងបានរត់ពន្ធកូកាអ៊ិន ខុលច្បាប់ចូលមកក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីបានហោះចេញពីទីក្រុង Sao Paolo ប្រទេសប្រេ ស៊ីល។
លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ បានបន្ថែមអោយដឹងថា ការចាប់ឃាត់ខ្លួននោះ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋាន ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាទីកន្លែងប្រុងនឹងរត់ គេចពន្ធចូលទៅក្នុងប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ sky