ទូរស័ព្ទ iPhone ក្នុងថង់របស់ភ្ញៀវម្នាក់ នៅលើយន្ដយន្ដមួយគ្រឿង ដែលហោះពី អ៊ីស្រាអែល ទៅកាន់សាធារណរដ្ឋឆែក បានឆេះ និងចេញផ្សែង បណ្ដាលឱ្យមានការភ័យខ្លាច ពីភ្ញៀវដែលនៅជុំវិញ។

/

ទូរស័ព្ទ​ iPhone ដែល​ឆេះ ដោយ​មិន​ដឹង​មូលហេតុ

ជើងហោះហើរមួយ ដែលហោះពីរដ្ឋធានី Tel-Aviv របស់អ៊ីស្រាល ទើបតែត្រូវបានពន្យាពេល ដោយសារតែបញ្ហាដ៏មិនគួរឱ្យជឿមួយ បនកើតឡើង។ អំឡុងពេលភ្ញៀវទាំងអស់ នៅលើយន្ដហោះ បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យយន្ដហោះចាប់ផ្ដើមហោះឡើង ភ្លាមនោះ គ្រោះថ្នាក់ទាក់ទិននឹងទូរស័ព្ទ iPhone មួយ បានកើតឡើង។

យោងតាមបណ្ដាសាក្សីនៅកន្លែងកើតហេតុ ឱ្យដឹងថា ទូរស័ព្ទ iPhone ក្នុងហោប៉ៅរបស់អ្នកដំណើរម្នាក់ បានឆេះចេញជាផ្សែង នៅពេលយន្ដហោះរៀបនឹងបញ្ឆេះម៉ាស៊ីន។ ផ្សែង បានរាលដាលពេញយន្ដហោះ បណ្ដាលឱ្យអ្នកដំណើរនៅលើយន្ដហោះ ភ័យខ្លាច និងជ្រួលច្របល់ជាខ្លាំង។

ករណីនេះ បាននាំឱ្យប្រធានក្រុមហោះហើរ សម្រេចចិត្តពន្យាការហោះហើរ ដើម្បីជម្លៀសអ្នកដំណើរទាំងអស់ ចេញពីយន្ដហោះ ជាបន្ទាន់។ ភ្លាមៗនេះ កម្លាំងរបស់ព្រលានយន្ដហោះ Tel Aviv បានធ្វើការត្រួតពិនិត្យ ដើម្បីកំណត់ និងស្វែងរកមូលហេតុ មុនពេលអនុញ្ញាតឱ្យបន្ដដំណើរ។

/

អ្នក​ដំណើរ​ អស់​សំណើច ពេល​ដឹង​ថា ពួក​គេ​ភ័យ​បះសក់ ព្រោះ​តែ​បញ្ហា​ឆេះ​ទូរ​ស័ព្ទ​

ចំណែកម្ចាស់ទូរស័ព្ទ iPhone នាង Yardin Levi ត្រូវបង្ខំចិត្ត ចោលទូរស័ព្ទ iPhone របស់ខ្លួន មុនពេលឡើងយន្ដហោះ ទៅកាន់ប្រទេស ឆែក។ អ្វីដែលគួរឱ្យសោកស្ដាយនោះ គឺថា សមត្ថកិច្ច និងតំណាង Apple នៅ Tel Aviv សុទ្ធតែមិនបានបង្ហើប ឬបកស្រាយអំពីមូលហេតុដែលនាំឱ្យ iPhone នេះ ត្រូវឆេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena