យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកសិក្សាអំពីចិត្ដវិទ្យា នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា មនុស្សប្រុស ស្រីទាំងអស់ ពេលដែលស្រឡាញ់គ្នាដំបូងគឺតែងតែចង់ថ្នាក់ថ្មម​ និងនៅក្បែរគ្នា ដោយមិនចង់អោយអ្នកណាម្នាក់​ ចូលមករំខានឡើយ។

width=455ជាមួយគ្នានេះដែរ ពួកគេក៏តែងតែចង់ស្វែងយល់ចិត្ដគ្នា អោយកាន់តែស៊ីជម្រៅផងដែរ។ ជាពិសេស គឺមនុស្សប្រុស ដែលតែចង់ដឹង និងថាតើអ្នកដែលខ្លួនស្រឡាញ់ បានដាក់ចិត្ដស្រឡាញ់ខ្លួនស្មោះឬនៅ? ទៅបីជាយ៉ាងណាក៏ដោយ នេះគឺជាបីចំណុចដែល អ្នកអាចយល់ថាគូរស្នេហ៍របស់អ្នក ប្រហែលអាចជាមនុស្សស្រាឡាញ់អ្នកពិតប្រាកដ។

width=455

១. គិតអ្វីដែលជាផលចំណេញទាំងសងខាង

ប្រសិនបើនារីនោះ ស្រឡាញ់យើងពិតបា្រកដមែន ពេលធើ្វអ្វីក៏ដោយ គឺនាងតែងតែចង់ទទួលបានភាពស្មើៗគា្ន ពោលគឺមិនចង់បានរបស់របរយើងដោយស្រួលៗទេ ដូចជាលុយ ឡានឬក៏សម្លៀកបំពាក់ ស្បែកជើង ដោយត្រូវអោយជើងចំណាយរហូតនោះទេ។ នាងគឺជាមនុស្សស្រី ដែលមិនចង់បាននេះ ចង់បាននោះ ចង់ញាំនេះ ចង់ញាំនោះ ហើយអោយយើងជាអ្នកចំណាយលុយទេ។ ផ្ទុយទៅវិញ នាងតែងតែ ជាមនុស្សអោយយើងខំរៀនសូត្រ ធ្វើការ និងសន្សំប្រាក់កាសទៀតផង។២. ចិត្ដសប្បុរសសធម៌ និងការអាណិតមនុស្សស្រីដែលមានចិត្ដមេត្ដា និងការអាណិត ចំពោះយើង ឬឪពុកម្ដាយរបស់យើង គឺជាមនុស្សស្រី ដែលកម្រនឹងមានដែរ។​ លើសពីនេះ នាងជាមនស្សដែលតែងតែហ៊ានជួយយើងមុនគេ នៅពេលដែលយើង ជាមនុស្សត្រូវបរាជ័យពីរឿងអ្វីមួយ។ មិនតែប៉ុណ្ណោះនាងក៏គួរតែជាមនុស្ស ដែលចេះជួយមនុស្សទន់ខ្សោយ អន់អោន និងសណ្ដោសដល់អ្នកដ៏ទៃផងដែរ។

៣. លួចថើបយើងដោយ​មិនដឹងខ្លួនតាមការបង្ហាញរបស់លោក Roger Dave សាស្រ្ដាចារ្យសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានបង្ហាញថា ស្រ្ដីដែលលួចថើបយើង នៅពេលរូមដំណើរជាមួយគ្នា ឬកំពុងធ្វើអ្វីផ្សេង ដូចជាពិភាក្សារឿងរៀនសូត្រ នោះអាចបញ្ចាក់ថា ស្រ្ដីនោះបាននឹងកំពុងផ្ដល់ សេចក្ដីស្រឡាញ់របស់ខ្លួន មកលើយើងទាំងស្រុងហើយ។

ដោយ៖ នារីប្រភព៖ research