គណៈកម្មការមូលបត្រកម្ពុជា The Cambodia Securities Exchange (CSX) បានចាប់ផ្ដើមការចេញលក់ហ៊ុនរបស់ខ្លួនកាលពីម៉ោង ០៩ និង ០៩ នាទីព្រឹកមិញនេះក្រោយរយៈពេល ៩ ខែនៃការប្រកាសបើកជាផ្លូវការ។ កម្ពុជាបានប្រកាសបើកផ្សារមួលបត្រតាំងពីខែ កក្ដដា ឆ្នាំ ២០១១។ ការលក់ដូរមូល-បត្រជាទូទៅគឺចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ កន្លះព្រឹក។ ស្តុកដំបូងដែលគេបានដាក់លក់ជាទូទៅគឺហ៊ុនរបស់រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញដែលបានចេញហ៊ុនលក់ចំនួន ១៣ លានហ៊ុនឬ ១៥ ភាគរយនៃស្ថាប័នទាំងមូលហើយ ៨៥ ភាគរយទៀតគឺរដ្ឋនៅកាន់កាប់ដដែល ដោយក្នុងនោះហ៊ុនរបស់រដ្ឋាករទឹកស្វ័យតមានតម្លៃ ៦៣០០រៀល ក្នុងមួយហ៊ុន។ តើលោកអ្នកគិតយ៉ាងណាចំពោះបញ្ហាលក់ភាគហ៊ុនរបស់កម្ពុជាតើប្រជាជនកម្ពុជាអាចនឹងមានអ្នកបណ្ដាក់ទុនលើភាគហ៊ុនច្រើនឬទេ?
ដោយ៖ វឌ្ឍនាប្រភពពី៖ yahoo