ការពង្រឹងសាច់ដុំពោះ និងធ្វើឱ្យមានលក្ខណៈផ្នត់ៗ គឺចាប់ផ្ដើមមុនពេលការហាត់ប្រាណទៅទៀត។ ការលូតលាស់ នៃសាច់ដុំតម្រូវឱ្យមានរូបមន្ដមូលដ្នាន នៃការពិសាទឹក និងពិសាអាហារសម្បូរថាមពលឱ្យបានច្រើន រួមផ្សំនឹងការលើកទម្ងន់ផងដែរ។  រូបមន្តដ៏ត្រឹមត្រូវនេះ នឹងបន្ថែមថាមពលដល់ការហាត់ប្រាណ ព្យាបាលជាលិកាសាច់ដុំ និងធ្វើឱ្យសរីរាង្គកាយរបស់អ្នកមានសាច់ដុំផ្នត់ៗ និងមានរាងសង្ហា។

/

គម្រោងបន្ថែមអាហារូបត្ថម្ភដល់រាងកាយ

១. បន្លែ និងផ្លែឈើ៖​ បន្លែ និងផ្លែឈើ គឺជាគឺជាមូលដ្ឋាន នៃរបបអាហារល្អចំពោះសុខភាព ដែលផ្ដល់ឱ្យរាងកាយនូវជាតិសរសៃ Fiber វីតាមីនច្រើនប្រភេទ សារធាតុរ៉ែ និងជាតិទឹក។ លើសពីនេះទៀត បន្លែមានផ្ទុកជាតិប្រូតេអ៊ីនត្រឹមបរិមាណតិចតួចប៉ុណ្ណោះ។

២. ផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប៖ ផលិតផលទាំងនេះផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនគុណភាពខ្ពស់ ជាតិកាបូអ៊ីដ្រាដ និងវីតាមីនសំខាន់ៗដូចជា វីតាមីនD ប៉ូតាស្យូម និងកាល់ស្យូម។ អ្នកឯកទេសរបបអាហារសម្រាប់កីឡា អ្នកស្រី Nancy Clark បានណែនាំអ្នកលេងកីឡា និងអ្នកហាត់ប្រាណឱ្យពិសាសូកូឡាទឹកដោះគោ(Chocolate Milk) ពីព្រោះវាជាភេសជ្ជៈធ្វើឱ្យឡើងកម្លាំងក្រោយការហាត់ប្រាណ ឬលេងកីឡា។ ប្រសិនបើអ្នកទាស់មិនអាចពិសាទឹកដោះគោបាន អ្នកអាចសាកល្បងពិសាទឹកដោះគោជូរ(Yoghurt) ដែលមានផ្ទុកសារធាតុសកម្មជំនួយដល់ការហាត់ប្រាណ។

៣. សាច់សត្វមិនផ្ទុកជាតិខ្លាញ់៖ ប្រភេទសាច់សត្វទាំងនេះ គឺជាប្រភពដ៏ប្រសើរ នៃជាតិប្រូតេអ៊ីន ជាតិដែក សម្រាប់ការបញ្ជូនអុកស៊ីហ្សែនទៅឱ្យសាច់ដុំ ព្រមទាំងអាមីណូអាស៊ីដដូចជា Leucine ដែលត្រូវបានគេដឹងថាមានប្រសិទ្ធភាពជំនួយដល់ការលូតលាស់សាច់ដុំ។

៤. សាច់មាន់ខ្មៅ៖ បើប្រៀបធៀបទៅនឹងសាច់មានធម្មតា សាច់មាន់ខ្មៅនេះផ្ដល់ឱ្យរាងកាយនូវជាតិដែកបន្ថែមក្នុងបរិមាណ ២៥% និងជាតិស័ង្កសី ៣ដងសម្រាប់ទ្រទ្រង់ប្រព័ន្ធការពាររាងកាយឱ្យមានសុខភាពល្អ។

៥. ស៊ុត៖ អ្នកឯកទេសរបបអាហារគឺលោក Rosenbloom បានមានប្រសាសន៍ថា ស៊ុតមានផ្ទុកអាមីណូអាស៊ីដសំខាន់ៗជាច្រើន។  ការពិសាវាត្រឹមតែម្ដងក្នុងមួយថ្ងៃគឺល្អប្រសើរស្របតាមគោលការណ៍ណែនាំស្ដីពីរបបអាហារឆ្នាំ ២០១០ ប៉ុន្ដែសូមកុំចោលចំណែកពណ៌សនៃស៊ុតអី។ យោងតាមប្រសាសន៍ លោក Rosenbloom ឱ្យដឹងថា ប្រូតេអ៊ីនពាក់កណ្ដាលគឺមាននៅក្នុងស៊ុតចំណែកស ព្រមទាំងសារធាតុចិញ្ចឹមដទៃទៀតដូចជា Lutein ដែលល្អប្រសើរសម្រាប់សុខភាពភ្នែក។

/

៦. គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើមិនដាក់អំបិលទាំងចំណែកឆៅ និងឆ្អិន គឺជាប្រភពដ៏ប្រសើរ នៃជាតិប្រូតេអ៊ីន។ ម្យ៉ាងទៀត គ្រាប់ផ្លែឈើទាំងនេះក៏មានផ្ទុកនូវមីតាមីន សារធាតុប្រឆាំងអុកស៊ីដកម្ម ជាតិសរសៃ Fiber និងខ្លាញ់ល្អចំពោះសុខភាពផងដែរ។

៧. សណ្ដែក និងធញ្ញជាតិ៖ សណ្ដែក និងធញ្ញជាតិ គឺជាជាតិកាបូអ៊ីដ្រាដគុណភាពខ្ពស់ ដែលមានផ្ទុកនូវបរិមាណតិច នៃជាតិប្រូតេអ៊ីន សម្រាប់បង្កើនថាមពល និងជួសជុលសាច់ដុំ ព្រមជាមួយនឹងជាតិសរសៃ Fiber វីតាមីន និងសារធាតុប្រឆាំងនឹងអុស៊ីដកម្មផងដែរ៕

/

ប្រែសម្រួល ៖ ដេវីដ

ប្រភព ៖ men’s health