យោងតាមប្រភពពីគេហទំព័រ Nikkei របស់ជប៉ុនបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ OLED ដល់ គំរូ iPhone 7S ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៧ ពោលគឺឆាប់ជាង ១ឆ្នាំ ទៅ២ឆ្នាំ បើប្រៀបនឹង ព័ត៌មានចចាមអារ៉ាម កាលពីមុន។ 

/

កាលពីចុងឆ្នាំមុន យើងធ្លាប់បានឮព័ត៌មាននិយាយអំពី ការដែល Apple នឹងប្តូរទៅប្រើប្រាស់បន្ទះ អេក្រង់ OLED នៅក្នុងឆ្នាំ២០១៨ ហើយពេលនោះយើងក៏បានដឹងបន្ថែមថា ក្រុមហ៊ុនបានធ្វើការ ទាក់ទង LG និង Samsung ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ ១២ពាន់លានដុល្លារ ដើម្បីធ្វើការ ផលិតបន្ទះអេក្រង់សម្រាប់ iPhone ក្នុងពេលអនាគត។

អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បានធ្វើការប៉ាន់ស្មានថា Apple នឹងផ្លាស់ប្តូរពីអេក្រង់ប្រភេទ LCD ទៅ OLED វិញ សម្រាប់បំពាក់នៅលើ iPhone ប៉ុន្តែពេលវេលាដែលគាត់បានដាក់ចេញនោះ គឺដល់ ឆ្នាំ២០១៩ ឯណោះ។ ដូច្នេះបើសិនជាព័ត៌មានថ្មីនេះ ជាការពិត នោះពួកយើងនឹងឆាប់បានឃើញ បណ្តា iPhone ប្រើប្រាស់អេក្រង់ OLED នៅឆ្នាំក្រោយនេះ៕

- អានអត្ថបទ៖ នេះគឺជាស្មាតហ្វូនបំពាក់ដោយកាមេរ៉ា ដ៏អស្ចារ្យ ដែលរួមគ្នាផលិតដោយ Huawei និង Leica?- អានអត្ថបទ៖ វីដេអូពិសោធភាពរឹងមាំរវាង Galaxy S7 Edge និង iPhone 6S Plus, តើមួយណា ជាជើងខ្លាំង?

 

ប្រែសម្រួល៖ មង្គលប្រភព៖ 9to5mac, Tinhte