ព័ត៌មានអន្តរជាតិ ៖​  សហគ្រិនវ័យក្មេងជនជាតិចិន សន្យានឹងផ្តល់ជារង្វាន់ដែលមានតម្លៃជាសាច់ប្រាក់ដល់ទៅ ២០០,០០០​ យ័ន (២៤៦,០០០ ដុល្លារហុងកុង) ដល់មន្រ្តីរូបណាដែលស្ម័គ្រចិត្តហ៊ានហែលទឹកនៅក្នុងទន្លេមួយដ៏កខ្វក់ជាទីបំផុត  ក្នុងរយៈពេល  ២០ នាទី ខណៈពេលដែលពោរពេញទៅដោយសំរាមយ៉ាងណែនតាន់តាប់     បន្ទាប់ពីគ្មានការយកចិត្តទុកដាក់ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចណាមួយនោះទេ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស scmp ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

width=458

គួរបញ្ជាក់ផងដែរថាកាលដែលធ្វើបែបនេះពីសំណាក់សហគ្រិនវ័យក្មេងរូបនោះ ដែលមានឈ្មោះថា Jin Zengmin ​ គឺជាសារមួយ ដើម្បីជាការដាស់តឿនដល់មន្រ្តីពាក់ព័ន្ធអោយមានការយកចិត្តទុកដាក់ផងទៅនឹងការបំពុលបរិស្ថាន ពោលគឺការបំពុលទឹកទន្លេ Ruian តែម្តង

លើសពីនេះទៅទៀត  ប្រភពដដែលបានបញ្ជាក់បន្ថែមថា  លោក Jin Zengmin ​គ្រាន់តែជាសហគ្រិនវ័យក្មេងតូចតាចមួយតែប៉ុណ្ណោះ  ពោលគឺលោកគឺជាប្រធានប្រតិបត្តិនៃការលក់រាយនៃវែនតា   នៅក្នុងខេត្ត  ​Hangzhou ប្រទេសចិន  តែដោយសារតែ ទាស់ភ្នែកជាខ្លាំងបន្ទាប់ពីគ្មានការអើពើពីសំណាក់មន្រ្តីពាក់ព័ន្ធលោកក៏បាននឹកឃើញគំនិតនេះ រួចក៏បង្ហោះជាមតិយោបល់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិនតែម្តង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ scmp