ប៉ូឡូញ៖ រូបភាពដែលមិនគួរអោយជឿមួយ ត្រូវបានគេផ្តិតយកពីក្នុងសួនសត្វមួយ រួចហើយក៏បង្ហោះតាមគេហទំព័រជាច្រើន ខណៈដែលរូបភាពទាំងនោះ បានបង្ហាញពី​ការតស៊ូរបស់កូនសត្វក្ដាន់តូចមួយ បានប្រឹងយកស្នែងដ៏មុតស្រួចរបស់វា ទៅជល់ជាមួយសត្វគោព្រៃដ៏ធំសម្បើម។

width=457

ទោះបីជាយ៉ាណាក៏ដោយ ក៏ទស្សនាដីស្ដីអំពីសត្វព្រៃ Szymon Glodkiewicz បានចុះផ្សាយផងដែរថា រឿងរ៉ាវដែលមិនគួរអោយជឿនេះ ត្រូវបានកើតឡើងក្នុងសួនសត្វ Ustron នៃប្រទេសប៉ូឡូញ ខណៈដែលកូនសត្វដែលមានមាឌតូច តែហ៊ានឈរតតាំងជាមួយសត្វដែលមាឌធំ ទម្ងន់រាប់សិបផោន គឺគោព្រៃ។

width=457

width=457

តាមការអោយដឹងពីក្រុមអ្នកធ្វើការក្នុងសួនសត្វ (Zookeepers) ខាងលើ បានអោយដឹងថា​សត្វក្ដាន់ដ៏តូចមួយនេះ ត្រូវបានបាត់បង់ជីវិតផងដែរ​ បន្ទាប់ពីគេប្រឹងតស៊ូជល់ជាមួយសត្វគោព្រៃដ៏ធំនោះ ប្រមាណជារយៈពេល ១: ៣០ នាទី៕

ដោយ៖ រក្សាប្រភព៖ dailymail