សម្រស់ស្រស់ស្អាត គឺជាវត្ថុដ៏ចំាបាច់បំផុត មិនថាចំពោះស្រ្តី ឬ បុរស នោះទេ តែងតែចង់បាននូវសម្រស់ស្អាត គ្រប់គ្នាៗ។ តើលោកអ្នកគួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យសម្រស់ស្អាតដូចធម្មជាតិ? ខាងក្រោមនេះ ជាវិធីងាយៗ មួយចំនួនអាចប្រែក្លាយសម្រស់របស់លោកអ្នកឱ្យ ស្រស់ស្អាត និង ភ្លឺរលោង មុខពេលចូលគេង៖

១/ សំអាតផ្ទៃមុខឱ្យស្អាត៖ អ្នកមិនត្រូវចូលគេង ដោយមិនបានលាងសំអាតផ្ទៃមុខរបស់អ្នកនោះទេ។ គ្រឿងសំអាងរបស់អ្នក បានជ្រាបចូលទៅក្នុងស្បែកអ្នក ជារៀងរាល់យប់ ដែលវានឹងបណ្តាលអោយមុនលេចចេញឡើង និង វាថែមទាំង អាចធ្វើអោយរន្ធញើសរីកធំ និងធ្វើអោយ ស្បែកអ្នកមើលទៅចាស់មុនអាយុ។ ទឹកលាងសំអាតគ្រឿងសំអាង ដែលមានជាតិប្រេង ត្រូវបានគេនាំអ្នក សម្រាប់អ្នក ដែលវាថែមទាំងអាច យកចេញនូវម៉ាស្ការ៉ា ដែលធន់នឹងទឹក ដោយមិនចាំបាច់ ធ្វើការសង្កត់ខ្លាំងៗទៅលើស្បែកទន់ខ្ចីរបស់អ្នក។ ប្រើដុំសំឡី ជ្រលក់ជាមួយនឹងទឹកសម្រាប់ជូតសំអាតគ្រឿងសំអាងនេះ រួចជូតវាទៅលើស្បែករបស់អ្នក និង បន្ទាប់មកលាងសំអាតវាថ្នមៗ ជាមួយនឹងសាប៊ូលាងមុខ។
២/ ផ្លាស់ប្តូរទម្លាប់គេងចំហៀង៖ គេអាចមើលដឹងថា អ្នកគេងបែរទៅចំហៀងណាច្រើន ដោយគ្រាន់តែ មើលឃើញស្នាមជ្រាវជ្រួញ ដែលមានច្រើនជាងលើផ្នែកផ្សេងទៀត នៃផ្ទៃមុខរបស់អ្នក។ មានអ្នកជំនាញខ្លះ បានណែនាំអោយអ្នកប្រើខ្នើយកើយ ដែលប្រឆាំងនឹងស្នាមជ្រាវជ្រួញ។ដូច្នេះ សូមផ្លាស់ប្តូរទម្លាប់គេងរបស់អ្នក ដោយព្យាយាម គេងផ្ងារ ដើម្បីឱ្យសម្រស់ស្បែកមុខ តឹងណែន និង ភ្លឺរលោង។
ដោយ៖ វណ្ណៈប្រភព៖ health