ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេសដេលីម៉ែល អោយដឹងថា ក្មេងប្រុសវ័យ ១១ ឆ្នាំម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែរង់ចាំភ្នាក់ងារសង្រ្គោះបន្ទាន់ ៩១១ ដល់ទៅ ៤០ នាទី បន្ទាប់ពីពួកគេបានបដិសេធថា ម៉ោងនេះគឺជាម៉ោងសំរាកអាហារថ្ងៃត្រង់។

/Callum James វ័យ ១១ ឆ្នាំ

គួរបញ្ជាក់ផងដែរថា   ក្មេងប្រុសវ័យ ១១ ឆ្នាំរូបនេះ មានឈ្មោះថា Callum James ត្រូវបានម្តាយរបស់គេរកអោយឃើញថា បានព្បួរកទៅនឹងគ្រែពីរជាន់ ។  ភ្លាមៗនោះ  កាលដែលឃើញបែបនេះហើយម្តាយរបស់គេ  ក៏បានស្ទុះទៅ  Call  ហៅភ្នាក់ងារសង្គ្រោះបន្ទាន់  ៩១១  ដើម្បីធ្វើការជួយសង្គ្រោះ តែត្រូវបានពួកគេ បានបដិសេធ ដោយបានលើកឡើងថា ម៉ោងនេះ គឺជាម៉ោងសម្រាកអាហារថ្ងៃត្រង់ ហើយអ្នកក៏អាចទាក់ទងទៅកាន់ភ្នាក់ងារសង្រ្គោះអាយុជីវិតបន្ទាន់មួយផ្សេងទៀតដែលមានការិយាល័យនៅជិតជាងពួកខ្ញុំ។

លើសពីនេះទៅទៀត   របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្មេងប្រុសវ័យ ១១ឆ្នាំរូបនេះ មានជម្ងឺខួរក្បាលតាំងពីកំណើតមកម្ល៉េះដោយមានការធ្វេសប្រហែសពីសំណាក់ឪពុកម្តាយ​ គេក៏បានព្យួរកទៅនឹងគ្រែពីរជាន់នៅក្នងបន្ទប់គេងតែម្តង ។ ដោយឡែក បើនិយាយពីការសង្គ្រោះក្មេងប្រុសនេះវិញ ភ្នាក់ងារសង្រ្គោះអាយុជីវិត East Midland Ambulance លោក Blanc-he Lentz  បានអោយដឹងថា  ពួកគេទទួលបានការផ្តល់ព័ត៌មានបន្តពី ៩១១  អោយទៅសង្រ្គោះខណៈពេលដែលពួកគេមានការិយាល័យនៅជិតជាង ពោលគឺមានចម្ងាយត្រឹមតែ ១៥ ម៉ាយ ពីកន្លែងកើតហេតុ តែបើ ៩១១ ត្រូវចំណាយពេលដល់ទៅ ៣០ នាទីទើបមកដល់កន្លែងកើតហេតុ

width=481

តែគួរអោយសោកស្តាយ បើទោះជាមានការអន្តរាគមន៍ពីសំណាក់ East Midland Ambulance ក៏ដោយ  រយៈពេល  ៤៨  ម៉ោងក្រោយ  ក្មេងប្រុសនោះក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ Sheffield Children's Hospital ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉េល