តារាចម្រៀងសម្លេងផ្អែមស្រទន់ កញ្ញា សុខពិសី គេសង្គេតឃើញថា កញ្ញា​កាន់តែទទួលបានការគាំទ្រពីទស្សនិជនខ្លាំងឡើងៗ ជាមួយនឹងបទចម្រៀងរបស់នាង។

/

កាលពីម្សិលមិញ​នេះ តារាស្រីរូបនេះ បានបង្ហោះ ពីសកម្មភាពទៅវត្តរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ អបអររដូវបុណ្យភ្ជុំបិណ្ឌ មើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។

/

ក្នុងឈុតបុរាណប្រពៃណីខ្មែរនោះផងដែរ សុខ ពិសី ទទួលបានការចាប់អារម្មណ៍ ទៅលើរូបសម្រស់របស់ខ្លួន ដោយមើលទៅការតុបតែខ្លួនយ៉ាងស្រស់ស្អាត ស័ក្ដិសមជានារីខ្មែរតែម្តង។

/

ក្រោយឃើញបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើនមានការសរសើរដល់រូបនាង ដែលបានបង្ហាញជាមួយនឹងឈុតប្រពៃណីខ្មែរ ៕

/

 

អត្ថបទ៖ ចំរើន