ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររត់ឌុប (air taxi) មួយគ្រឿង បានផ្ទុះឆាបឆេះនៅឯអាកាសយានដ្ឋានអន្តរជាតិ Alaska នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ។

ដោយឡែក មកទល់នឹងពេលនេះ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីក្រុង Soldotna រដ្ឋAlaska សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹងថា មិនទាន់រកមូលហេតុឃើញនៅឡើយនោះទេ ស្តីពីការផ្ទុះឆាបឆេះមួយនេះ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសលោក Lesley Quelland មកពីមជ្ឈមណ្ដលកណ្តាលសង្គ្រោះបន្ទាន់ បានអះអាងអោយដឹងថា មកទល់នឹងពេលនេះ ក្រុមជំនាញមកពីនាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានចុះទៅធ្វើការតាមដានស៊ើបអង្កេត រកមូលហេតុពិតនៃការផ្ទុះឆាបឆេះមួយនេះហើយ ស្របពេលដែល ការងឿយឆ្ងល់នៅតែបន្តមាន ថាតើ air taxi មួយគ្រឿងនោះធ្វើការចុះចត ឬក៏ហោះឡើង នៅពេលដែលបានជួបសោកនាដកម្មដ៏រន្ធត់មួយនេះ៕