អាឡឺម៉ង់៖ រថយន្ដ Cadillace XTS ជាផលិតផលកែច្នៃថ្មីមួយទៀតហើយ នៃក្រុមហ៊ុន BMWប្រទេសអាឡឺម៉ង់។ តាមការអោយដឹង ពីក្រុមហ៊ុន BMW បានអោយដឹងថា រថយន្ដនេះ ត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ពោលគឺដូចម៉ូឌែល Mercedes-Benz ឬ E-Class អញ្ចឹងដែរ។
តាមការអោយដឹង ពីក្រុមហ៊ុន BMWដដែលបានអោយដឹងថា ក្រុមហ៊ុនបានខិតខំកែច្នៃរថយន្ដនេះឡើង គឺធ្វើទៅតាមការចង់បាន ក៏ដូចជាតម្រូវការដ៏ច្រើនលើសលប់ របស់អតិថិជនក្នុងទីផ្សារផងដែរ។ Cadillac XTS ត្រូវបានកែច្នៃ អោយមានភាពមាំល្អ សម្ភារៈបំពាក់ដោយមានសុវត្ថិភាពបំផុត។ លើលពីនេះទៅទៀត វាអាចបើកបរគ្រប់ស្ថានការផ្លូវទាំងអស់ ជាពិសេស គឺផ្លូវឆ្ងាយផងដែរ។
ប្រធានក្រុមហ៊ុន BMW បាននិយាយថា នៅពេលពេលខាងមុខ ក្រុមហ៊ុនសង្ឃឹមថានឹងអាចមានអតិថិជនជាច្រើននាក់ ចូលមកទិញរថយន្ដនេះ។ តម្លៃរថយន្ដគឺ ៤,៨០០០ដុល្លារ៕
ដោយ៖ រក្សាប្រភព៖ yahoo