ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ពោលគឺទើបតែបានរយៈពេលជាង ១០ ម៉ោងមុននេះបានបញ្ជាក់អោយដឹងថា​ មានគ្រោះរញ្ជូយដីមួយកន្លែង បានកើតឡើងនៅឯប្រទេសភូមា។

width=488

គួរបញ្ជាក់ផងដែរថា ​ គ្រោះធម្មជាតិរញ្ជួយដីលើកនេះ ​ មានកំលាំងដល់ទៅ  ៦,៨  រ៉ិចទ័រ បានឆក់យក ក៏ដូចជាផ្តាច់សង្ខារពលរដ្ឋស្លូតត្រង់ដល់ទៅ  ១២  នាក់  ស្របពេលដែលច្រើននាក់ផ្សេងៗទៀត បានរងរបួស  ក្រោយពីវាបានកើតឡើង ចម្ងាយ ១២០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងដ៏ធំលំដាប់ទី២ Mandalay ។

width=487

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​ ​វិទ្យា​ស្ថាន​​ភូមិ​វិទ្យា​​អាមេរិក ​​USGS បញ្ជាក់​ថា ​ការ​រញ្ជួយ​ដី​​នេះ​បានកើតឡើង​មាន ​​​​​នាវេលា​ម៉ោង​​​ ៧ ​និង ​៤២​នាទី​​ព្រឹក​ (ម៉ោងក្នុងស្រុកប្រទេសភូមា)។ ប្រភពសារព័ត៌មានដដែលនេះ បន្ថែមថា រហូតមកទល់នឹងពេលបច្ចុប្បន្ន​ មនុស្ស​​​ ១២ នាក់​​​ត្រូវបាន​ស្លាប់បាត់បង់ជីវិត ​​​ខណៈពេលដែល​​ច្រើន​នាក់​​​របួស​​​  និង​បន្តការបាត់​ខ្លួន​នៅឡើយ៕

width=487

ដោយ ៖ រិទ្ធីប្រភព ៖ BBC