ទស្សនាបណ្ដារូបភាពដ៏ស្រស់ស្អាតរបស់ iPhone 6 ដែលត្រូវបានបំពាក់អំពូលភ្លើង ក្ដោបជុំវិញគែមទូរស័ព្ទ។

/

/

ស្មាតហ្វូន iPhone 6 ដែលយើងនឹងបានទស្សនាខាងក្រោម មានរូបរាងដ៏ទាក់ទាញ ជាមួយនឹងអេក្រង់ 5.7 inch រីសូលូសឹន 2K (1440 x 2560 pixels) ។ iPhone 6  ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Apple A8X និងមានកាមេរ៉ា ក្រោយ 13MP ប្រើស្រទាប់កញ្ចក់ sapphire ទប់ទល់នឹងការកូតរលាត់ ចំណែកកាមេរ៉ាមុខ គឺមានកម្រិត 8 megapixel ហើយពិសេស ដងខ្លួនរបស់វា ត្រូវបានធ្វើឡើងអំពីអាលុយមីញូមទាំងស្រុង។ អង្គចងចាំក្នុងម៉ាស៊ីន 256GB មានជំនួយមុខងារស្គាល់ក្រយៅដៃ តាមរយៈកម្មវិធី Touch ID ។

/

/

មិនត្រឹមតែមានកម្មវិធី ឬមុខងារដ៏លេចធ្លោប៉ុណ្ណោះទេ ប៉ុន្ដែ phablet iPhone 6 ដែលនឹងមានអេក្រង់ 5.7 inch នេះ ក៏ត្រូវបានបំពាក់អំពូលភ្លើងព័ន្ធជុំវិញគែមនៃដងខ្លួនរបស់វាផងដែរ។ ជាងនេះ ប៊ូតុង home និង logo ផ្លែប៉ោម ក៏សុទ្ធតែមានបំពាក់អំពូលភ្លើងដូចគ្នានេះ ដែលមើលទៅ វាមានលក្ខណៈប្លែកភ្នែកស្ទើរតែមិនគួរឱ្យជឿ។

/

/

ទន្ទឹមនឹងនេះ ‘Eye’ ដែលជាឈ្មោះរបស់ប្រព័ន្ធកាមេរ៉ាមួយគូ នៅផ្នែកខាងក្រោយ ក៏អាចថតសកម្មភាព បែប 3D និង zoom អុបទិច បានដល់កម្រិត 3X ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonesltd/youtube/techz