អន្តរជាតិ  តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេល កន្លងទៅថ្មីៗនេះ    ​ បានបញ្ជាក់អោយដឹងថា  មានការបំផ្ទុះគ្រាប់បែកមួយកន្លែង  នៅឯភាគខាង ត្បូងប្រទេសហ្វីលីពីនបានសម្លាប់មនុស្ស ២ នាក់ស្របពេលដែលមន្រ្តីប៉ូលីស ២ នាក់ផ្សេងទៀត បានរងរបួសផងដែរ។

width=488

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានដកស្រង់សម្តី លោក​​ហ៊ីតូ ស៊ីសហ្គីល​ ​ប្រមុខ​ប៉ូ លីស ​​​​តំបន់​នៅភាគ​​ខាង​ជើង​​កោះ​មីន​ដា​ណាវ​និយាយ​ថា ការបំផ្ទុះគ្រាប់បែក​​​​​​ច្នៃ​នោះ​ប្រឆាំង​នឹង​​អ គារ​មួយ​ស្ថិត​​នៅ​កណ្តាល​ទីក្រុង​កាហ្គា​ យ៉ាន​​​ដូរ៉ូ  ជា​ទី​​ក្រុង​មួយ​​នៃ​ខេត្ត​មីនដា​​ណាវ​ មីសា​មី​​ស​​ខាង ​កើត​ ។​

width=487

គួរបញ្ជាក់ផងដែរថា​​ យោង​តាម​លោក​​ហ៊ី​​​​តូស៊ីស​ ការ​​ស៊ើប​អង្កេត​​​ដំបូង​​មួយ​លាត​ត្រដាង​​​​ថា គ្រាប់​ បែក​​នោះ​ លាក់​ក្នុង​ថង់​ប្លា​ស្ទីក​​មួយ​​ត្រូវ​បាន​មនុស្ស​​​​ ៣ នាក់​​យក​មក​ដាក់​​​​នៅជិតហាង​លក់​​​កង់​មួយ​​​ ស្ថិត​​​នៅ​ទល់​មុខ​​ សណ្ឋាគារ​​ Maxandria។ ប៉ូលិស​​​បាន​ពិនិត្យ​​​ថង់នោះ​ហើយ​គ្រាប់​បែក​​​ក៏​ផ្ទុះ​​ឡើង​ សម្លាប់​​ មនុស្ស ​​២ នាក់​  ស្របពេលដែលមន្រ្តីប៉ូលីស  ២ នាក់ផ្សេងទៀតបានរងរបួសផងដែរ ។ ការ​ផ្ទុះ​​ពិត​ជា​ខ្លាំង​​ដោយ​ធ្វើឱ្យ​បែក​កញ្ចក់​​បង្អួច​​បន្ទប់​​​៣​នៃ​ សណ្ឋាគារ​នោះ ៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖ thejakartapost