ការសិក្សាថ្មីបំផុតមួយ បានរកឃើញថា បុរសនៅប្រទេសអាស៊ីខាងត្បូង ត្រូវគេចាត់ទុកជាប្រទេស ដែលមានបុរសខ្ជិលប្រព្រឹត្តសិច ជាងគេលើកពិភពលោក ក្នុងនោះ គឺប្រទេសឥណ្ឌាតែម្តង  ខណៈដែលបុរសៗរបស់ប្រទេស ក្រូអាតពូកែ ប្រព្រឹត្តសិចបំផុត ហើយប្រទេសដែលប្រព្រឹត្ត សិចចម្លែកៗជាងគេនោះ គឺបុរសស្ត្រីប្រទេសអង់គ្លេស។

យោងតាមការសិក្សាថ្មីមួយ របស់ទស្សនាវដ្តី Men's Health ដែលដឹកនាំសម្រាប់បុរសៗ ជនជាតិឥណ្ឌាបានធ្វើការអង្កេត សាកសួរ លើមនុស្ស ៥០.៥៩៦នាក់ នៅប្រទេស៣០ លើពិភពលោកទាំងមូល។

លទ្ធផលនៃការសិក្សាបង្ហាញថា គិតជាមធ្យមបុរសឥណ្ឌារួមភេទ មិនបាន១ដងផងក្នុង១សប្តាហ៍ តិចជាងគេក្នុងចំណោម បណ្តាប្រទេសដែលធ្វើការអង្កេត ។ ហើយបុរសជិតពាក់កណ្តាល នៃមុខសញ្ញាអង្កេត ស្មើនឹង៤៨ភាគរយ ជឿថា ដៃគូ ឬភរិយារបស់គេ បានបន្លំធ្វើជាដល់កំពូល ។

ការសិក្សាបង្ហាញទៀតថា បុរសឥណ្ឌាគិតជាមធ្យម ក៏ធ្លាប់រួមភេទតែជាមួយ ស្ត្រី៣នាក់ប៉ុណ្ណោះ ហើយក៏ស្ថិតក្នុងលំដាប់ទាបជាងគេ ក្នុងការអង្កេតនេះដែរ ។ អ្នកស្រាវជ្រាវបានរកឃើញឯតទគ្គកម្ម បានទៅបុរសប្រទេសក្រូអាត ដែលជាមធ្យមគេមានដៃគូរួមភេទ១១នាក់ ។

លើសពីនេះ បុរសក្រូអាតនិយមការរួមភេទ កណ្តាលវាល នៅអាងហែល ទឹកសួនឧទ្យាន វាលស្រែ ឬរថយន្ត លើសពីបុរសនៅ ប្រទេស២៩ទៀត។ លទ្ធផលអង្កេតដែល គួរឲ្យភ្ញាក់ផ្អើល នោះគឺទាំងបុរស និងនារីអង់គ្លេស ត្រូវបានចាត់បញ្ចូលក្នុង ប្រភេទប្រព្រឹត្តសិច ចម្លែក ជាងគេលើលោក ហើយស្ត្រីនៅប្រទេសនេះ ត្រូវបានចាត់ក្នុងលំដាប់ទី១ ដែលរួមភេទ ពាសវាលពាសកាលបំផុត គ្រាមានដៃគូរួមភេទ ជាមធ្យម៩នាក់ឯណោះ។

ការសិក្សាដដែលបានបង្ហាញឲ្យ បុរសនៅយកគំរូតាមបុរស របស់ប្រទេសហូឡង់ ព្រោះតែដៃគូរបស់ពួកគេ ទទួលបានសេចក្តីសុខ និងសរសើរមិនដាក់ពីមាត់ នូវភាពប៉ិនប្រសព្វរបស់ពួកគេ៕

Photo

width=500

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-ប្រភេទអាហារ ព្យបាលប្រឆាំងនឹងជំងឺកង្វះឈាម-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល