ប្លែកៗ៖​ នៅពេលបុរសពីរ បីនាក់ បានចូលទៅក្នុងបន្ទប់ទឹក ហើយបានឈរឆ្លុះកញ្ចក់នោះស្រាប់តែមានរូបភាព នៃអ្នកស្លាប់ ដែលបែកក្បាលហូរឈាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ គឺបានធ្វើអោយបុរសទាំងនោះ មានការភ្ងាក់ផ្អើល និងតក់ស្លុតជាខ្លាំង។

width=448

អ្វីដែលជាការពិតនោះ វាគឺជាសកម្មភាពថ្មីមួយ របស់រដ្ឋាភិបាលអង់គ្លេស​​ ក្នុងការផ្សាយនូវពាណិជ្ជកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីផឹកស្រវឹង ហើយបើកបរ។ ក្នុងគោលបំណងនេះ រដ្ឋាភិបាលបានចង់បង្ហាញថា បើស្រវឹង សូមកុំបើកបរ ។

width=452

width=452

ពាណិជ្ជកម្ម បើស្រវឹង សូមកុំបើកបរ នេះ ត្រូវបានគេដាក់នៅក្នុងបន្ទប់ទឹក ក្នុងក្លឹបកំសាន្ដមួយ នៅភាគខាងជើង នៃទីក្រុង London  ព្រោះកន្លែងនោះ  ជាកន្លែងដែលសំបូរទៅដោយយុវ័យជាច្រើន តែងតែផឹកស៊ី ហើយបានបើកបរ ដោយមិនបានប្រុងប្រយ័ត្ន។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ dailymail