ក្រោយពីរយះពេលប្រហែល9ឆ្នាំដែលមានទំនាក់ទំនងស្នហាជាមួយគ្នា CEO Facebook Mark Zuckerberg បានសំរេចចិត្ត រៀបអាពាហ៍ពិពាហ៍។

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតជាពិសេស( Facebooker​ ) មានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងល្អរបស់ថៅកែ Facebook។ Mark Zuckerberg បានរៀបការជាមួយមិត្តស្រី Priscilla Chan ក្រោយពីបានស្រលាញ់គ្នាអស់រយះពេលប្រហែល9ឆ្នាំ។

/

រូបថតរៀបការដែលកូនកំលោះដាក់បង្អួតនៅក្នុងFacbook

ពិធីរៀបការរបស់ពួកគេត្រូវបានប្រារព្ធឡើងនៅយប់ថ្ងៃទី19/5 នៅឯសហរដ្ឋអាមេរិច គឺត្រូវនឹងព្រឹកព្រលឹមថ្ងៃនេះ(តាមម៉ោងនៅកម្ពុជា)។ ពិធីរៀបការនេះបានប្រារព្ធឡើងដោយសម្ងាត់ក្នុងផ្ទះល្វែង( Apartment )របស់កូនកំលោះនៅឯPalo Alto, Californiaដែលមានភ្ញៀវ(ស្និទ្ធិស្នាល)ចូលរួមប្រហែល 100នាក់។

/
ចំនុចដែលចាប់អារម្មណ៏គឺ Mark Zuckerberg ទើបតែធ្វើខួបកំណើតនៅថ្ងៃទី14/5 គឺចំថ្ងៃដែលមិត្តស្រី Priscilla Chan ទើបតែបញ្ចប់ការសិក្សាជំនាញពេទ្យនៅមហាវិទ្យាល័យCalifornia។ នេះពិតជាសប្តាហ៏ពោរពេញដោយស្នាមញញឹមនិងមានន័យសំរាប់គូស្នេហ៏ Mark Zuckerberg និងPriscilla Chanមែន៕
ដោយ៖ nanoប្រភព៖ k14