នារីម្នាក់នេះ មានឈ្មោះថា Dara Bruce អាយុ ២៧ឆ្នាំ រស់នៅក្នុងតំបន់ Inglewood រដ្ឋ Florida អាមេរិក។ នាងបានឱ្យដឹងថា ខ្លួនតែងតែមានអារម្មណ៍ទុក្ខព្រួយ និងមិនចង់មានមិត្តប្រុស ព្រោះថា សុដន់ទាំងគូរបស់ខ្លួន មានសភាពតូច និងធំមិនស្មើគ្នា។

/

Dara Bruce យល់ថា ដើមទ្រូងទាំងគូរបស់នាង មិនខុសអ្វីទៅនឹងវិការភាព ដោយវាមានម្ខាងតូច និងម្ខាងធំ។ រាល់ពេលចេញទៅក្រៅ នាងតែងប្រើប្រដាប់ទ្រាប់ដើម្បីធ្វើឱ្យវាមានសភាពស្មើគ្នា។

/

ដោយឃើញកូនស្រីរបស់ខ្លួនមានទុក្ខព្រួយបែបនេះ ឪពុករបស់ Dara Bruce គឺលោក Daryl អាយុ៦៨ឆ្នាំ បានសម្រេចចិត្តលក់ផ្ទះដែលមានតែមួយរបស់ខ្លួន។ លោក Daryl យកប្រាក់ដែលបានមកពីការលក់ផ្ទះនោះ ឱ្យទៅកូនស្រីដើម្បីបានកែសម្ផស្ស។

/

ដោយសារបានប្រាក់នោះ Dara Bruce បានទៅរកសេវាកែដើមទ្រូង។ បច្ចុប្បន្ន សុដន់ទាំងគូរបស់នាង មានរូបរាងទាក់ទាញគួរជាទីពេញចិត្ត។

Dara Bruce ពេលនេះ អាចស្លៀកឈុត bikini និងបណ្ដាអាវសិចស៊ី ដែលអាចបង្អួតដើមទ្រូង ហើយនាងក៏មានទំនុកចិត្តក្នុងការស្វែងរកមិត្តប្រុស។

/

Dara Bruce បានប្រាប់អ្នកយកព័ត៌មានថា នាងមានអារម្មណ៍ថា មានសុភមង្គល ហើយនាងក៏បានអរគុណដល់ឪពុករបស់នាងផងដែរ ដោយថ្លែងថា បើសិនមិនមានឪពុករបស់នាង នោះនាងប្រហែលជាកើតរោគផ្លូវចិត្តបាត់ទៅហើយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail