ព័ត៌មានអន្តរជាតិ​ ៖​ មនុស្ស​ ១០ ​នាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែលមនុស្ស​​ជាង​៥០ ​នាក់ផ្សេងទៀត​បានរងរបួស  ក្នុងហេតុការណ៍ផ្ទុះ​រថយន្ត​ស៊ី​ទែន​ ដឹក​ប្រេង​ឥន្ទនៈ​មួយ​កាលពីថ្ងៃទី០១ វិច្ឆិកា  ​នៅទី​ក្រុង​រីយ៉ា​ដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ   នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានបរទេស  liveleak  កាលពីម្សិលមិញនេះ ។

width=478

លើសពីនេះទៅទៀត  បើយោងទៅតាមរបាយការណ៍ដដែលនេះ  ក៏បានបញ្ជាក់បន្ថែមផងដែរថា មូលហេតុដែលបានធ្វើអោយផ្ទុះឆេះនូវ​រថយន្ត​ស៊ី​ទែន​ ដឹក​ប្រេង​ឥន្ទនៈ​នេះ ក៏ដោយសារតែវាបានទៅ​​​​បុកនឹង​​​ស្ពាន​មួយ​នៅទី​ក្រុង​រី​យ៉ា​ដ។

គួររំឭកផងដែរថា ទន្ទឹមនឹងការផ្ទុះនូវរថយន្តស៊ី​ទែន​ ដឹក​ប្រេង​ឥន្ទនៈមួយគ្រឿង​នេះ ឥទ្ទិពលនៃការឆាបឆេះក៏បានធ្វើអោយអាគារមួយចំនួនបានខូចខាត ស្របពេលដែលរថយន្តនៅលើស្ពានមួយចំនួនផ្សេងទៀត បានឆាបឆេះផងដែរ នេះបើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍នោះផ្ទាល់៕

ដោយ ៖ រិទ្ទីប្រភព ៖ liveleak