Moaza Al Matrooshi អាយុ ២៤ឆ្នាំ ត្រូវបានគេចាត់ទុកថាជាស្ដ្រីដំបូងគេក្នុងលោក កើតកូនដោយប្រើប្រាស់ពងដែលត្រូវយកពីរាងកាយ និងត្រូវបង្កកតាំងពីនាងមានអាយុ ៨ឆ្នាំ។

/

/

Al Matrooshi មកពី Dubai ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា កើតជម្ងឺ Beta Thalassaemia កាលពីនាងនៅក្មេង។ ដូច្នេះ នាងត្រូវបានគេយកជាលិកាពងចេញពីរាងកាយ មុនពេលព្យាបាលជមម្ងឺ ដោយសង្ឃឹមថា ពេលពេញវ័យ នាងអាចមានកូន។

បន្ទាប់ពីព្យាបាល កន្សោមពងរបស់នាង បំពេញមុខងារបានខ្លះតែប៉ុណ្ណោះ ហើយក្រោយមក នាងនឹងឈាមចូលដំណាក់កាលលែងមានរដូវ។

ក្រុមគ្រូពេទ្យសម្រេចចិត្តភ្ជាប់ជាលិកាកន្សោមពងដែលបង្កក ទៅក្នុងរាងកាយ Matrooshi វិញ កាលពីនាងមានអាយុ ២១ឆ្នាំ។ ពងរបស់ Matrooshi ក្រោយមក ត្រូវបានគេបង្កកំណើតនៅក្នុងកែវ ជាមួយនឹងមេជីវិតរបស់ស្វាមីនាងគឺ Ahmed អាយុ ២៤ឆ្នាំ។ នាងទើបតែបានបង្កើតកូនប្រុសដំបូងរបស់ខ្លួន នៅមន្ទីរពេទ្យ Portland ប្រទេសអង់គ្លេសកាលពីថ្ងៃទី ១៣ធ្នូកន្លងទៅ នេះបើតាមការចុះផ្សាយរបស់ទំព័រ Independent។

/

Matrooshi បានក្លាយជាស្ដ្រីដំបូងគេក្នុងលោក ដែលបង្កើតកូនក្រោយពីភ្ជាប់ជាលិកាកន្សោមពងដែល ត្រូវបានយកចេញពីរាងកាយកាលពីនាងនៅកុមារ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Independent