ព័ត៌មានអន្តរជាតិ ៖​ ពិធីបុណ្យឆីសាច់ឆ្កែនៅប្រទេសចិន ត្រូវបានរកអោយឃើញថា នៅតែមានប្រជាប្រិយភាពរបស់ខ្លូនដដែល បើទោះជាមានការប្រឆាំងតវ៉ា ពីសំណាក់អ្នកធ្វើយុទ្ធនាការ សិទិ្ធសត្វយ៉ាងណាក៏ដោយ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=435

ជាការពិត    ពិធីបុណ្យប្រពៃណីមួយនេះ  ត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ ​ នៅក្នុងខេត្តGuangxi ប្រទេសចិន ស្របពេលដែលសត្វឆ្កែរាប់រយក្បាល ត្រូវគេបង្ខាំងទុកនៅក្នុងទ្រុងរង់ចាំការកាប់សម្លាប់យកទៅធ្វើជាអាហារ ដើម្បីបំម្រើដល់ក្រុមមនុស្សមួយចំនួនរាប់ពាន់នាក់។

បើទោះជាយ៉ាងណាក៏ដោយ ចលនាទាមទារសិទ្ធិសត្វបានឆ្លើយតប  ដោយមានការកើនឡើងទៅនឹងការបេជ្ញាចិត្ត។ យ៉ាងណាមិញ​ ជាមួយសកម្មភាពនេះហើយ ដែលបានជំរុញអោយក្រុមមនុស្សមួយចំនួនមកពីខេត្ត Yulin បានធ្វើការប្រឆាំងតវ៉ា ដោយស្នើអោយរដ្ឋាភិបាលជួយអន្តរាគមន៍ ក្នុងការបញ្ឈប់កម្មវិធីបុណ្យប្រចាំឆ្នាំមួយនេះ។

width=427

ផ្ទុយទៅវិញ ភាគិខាងរដ្ឋាភិបាលចិន  បានពន្យល់អោយដឹងថា  ក្នុងរយៈពេលខ្លី និងភ្លាមៗ ការបញ្ឈប់កម្មវិធីបុណ្យមួយនេះ  មិនអាចធ្វើទៅបាននោះទេ  ព្រោះថា ពួកគាត់ពិតជាមានសម្ពាធ  ពីសំណាក់សកម្មនិយម  តាមប្រព័ន្ធអនឡាញ  ដូច្នេះមានតែដាក់កម្លាំងចុះត្រួតពិនិត្យ ជាពិសេសក្នុងកម្មវិធីបុណ្យមួយនេះ។

គួររំឭកផងដែរថា សាច់ឆ្កែ ត្រូវបានរកឃើញនៅក្នុងបញ្ជីរាយនាមមុខម្ហូបទូទាំងប្រទេសចិន តែមិនមានលក្ខណៈបើកចំហនោះទេ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖​ ស្កាយ