ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគតួខុសជំនាន់គ្នាចំនួន ៣ រឿង របស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលនឹងចាក់បញ្ចាំង ក្នុងឆ្នាំ ២០២១ នេះ៖

រឿង Dare to Love

/

ខ្សែភាពយន្ដភាគថ្មីរឿង “Dare to Love: Hai Ruk Pipaksa”  ត្រូវបានគេរាយការណ៍ថា បានថតចប់ហើយ ។ លោក Kongthap Peak អាយុ ១៩ ឆ្នាំ សម្ដែងជាតួប្រុស នៅក្នុងខ្សែភាពយន្ដនេះ និងសម្ដែងរួមជាមួយកំពូលតារាស្រី Bella Ranee អាយុ ៣១ ឆ្នាំ ។

រឿង May December Romance

/

នៅក្នុងបញ្ជីនេះផងដែរ កញ្ញា Yam Matira អាយុ ២៤ ឆ្នាំ សម្ដែងជាតួឯក ជាមួយតារាប្រុសសិស្សប្អូនរបស់នាង គឺលោក Ryu Vachirawich អាយុ ២០ ឆ្នាំ នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “May December Romance” នេះ ។  តារាស្រីប្រកបដោយទេពកោសល្យសម្ដែង Donut Manatsanun គឺជាផលិតករនៃខ្សែភាពយន្ដភាគនេះ ។

រឿង Karat Ruk

/

អ្នកនាង Anne Thongprasom អាយុ ៤៤ ឆ្នាំ សម្ដែងជាមួយ James Jirayu អាយុ ២៧ ឆ្នាំ ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Karat Ruk” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate