ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេសអោយដឹងថា បុរសម្នាក់ បានយកស្រោមមុខ Iron Man មកពាក់ ដើម្បីជាការបិទបាំងអត្តសញ្ញាណ ខណៈចេញធ្វើសកម្មភាពប្លន់ធនាគារមួយកន្លែង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ចោរចិត្តសឿងរូបនោះ បានចេញធ្វើសកម្មភាពដោយសម្រុកចូលទៅក្នុងធនាគារមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក វេលាម៉ោងជាង ៤ល្ងាច កាលពីថ្ងៃទី ២០ កន្លងទៅ មុននឹងធ្វើការរត់គេចខ្លួនបានសម្រេច តាមរយៈរថយន្តមួយគ្រឿង។
ជាការពិត អំឡុងពេលនៃការចេញធ្វើសកម្មភាពប្លន់លើកនេះ ពុំមាននរណាម្នាក់បានរងរបួសអ្វីនោះទេ ។ ដោយឡែក ប្រភពបន្ថែមថា មិនទាន់បានដឹងច្បាស់នៅឡើយទេ ថាតើចោរចិត្តសឿងរូបនោះ បានប្លន់លុយបានសម្រេចឬក៏យ៉ាងណា ? ស្របពេលដែលករណីតាមដានស៊ើបអង្កេតនៅតែបន្តមាន៕
ដោយ ៖ ពិសីប្រភព ៖ spy