បុរសម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញកំណប់ដ៏ធំមួយដែលត្រូវបានគេកប់ទុកក្នុងផ្ទះដែលគាត់ទទួលមរតកពីសាច់ញាតិ។

/

បុរសម្នាក់នៅបារាំង ដែលទទួលមរតកផ្ទះមួយខ្នងពីសាច់ញាតិរបស់ខ្លួន បានសម្រេចចិត្តលក់ដេញថ្លៃផ្ទះនេះ។

ក្នុងពេលកំពុងរើរបស់របរ បុរសនេះក៏ប្រទះឃើញមាសចំនួន ១០០គីឡូក្រាមដែលត្រូវបានកប់ស្ទើរគ្រប់កន្លែងក្នុងផ្ទះ ដូចជា ក្រោមតុ ក្រោមកៅអី ក្នុងបន្ទប់ទឹក និងក្នុងប្រអប់ដាក់ដបស្រា។ល។

ក្រោយមក បុរសនេះក៏បានរកឃើញមាសយ៉ាងច្រើនទៀត បន្ទាប់ពីបានគាស់កាយនៅកន្លែងផ្សេងក្នុងផ្ទះ។

/

មាសដែលត្រូវបានរកឃើញ មានចំនួន ៥.០០០ដុំ ក្នុងនោះមានដុំមាសចំនួនពីរដុំដែលមានទម្ងន់ ១២គីឡូក្រាម និងដុំមាស ៣៧ដុំ មានទម្ងន់ ១គីឡូក្រាម។ កំណប់ដែលត្រូវបានរកឃើញនេះ មានតម្លៃប្រហែល ៣,៥លានអឺរ៉ូ (៣,៧លានដុល្លារអាមេរិក)។

មាសចំនួន ១០០គីឡក្រាមដែលត្រូវបានគេកប់ក្នុងផ្ទះនេះ រួមមានប្រភេទជាកាក់ ជាសន្លឹក និងជាដុំ។

លិខិតស្នាមដែលត្រូវបានគេរកឃើញក្នុងកំណប់នេះ បានឱ្យដឹងថា មាសទាំងនេះ ត្រូវបានទិញដោយស្របច្បាប់ ក្នុងអំឡុងឆ្នាំ ១៩៥០ និងឆ្នាំ ១៩៦០។

/

ថ្វីបើបុរសដែលរកឃើញកំណប់ខាងលើ ត្រូវបានគេចាត់ទុកថាជាមនុស្ស “មហាសំណាង” ប៉ុន្តែ គាត់ក៏ត្រូវបង់ពន្ធជូនរដ្ឋចំនួន ៤៥% ផងដែរ៕

ប្រែសម្រួល ៖ តារាប្រភព ៖ BBC