ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៩ ឧសភា ម្សិលមិញនេះ បានអោយដឹងថា ភ្នាក់ងារស៊ើបអង្កេត FBI ពីររូប ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ អំឡុងពេលនៃការធ្វើលំហាត់ហ្វឹកហ្វីនពិសេស ជូយសង្គ្រោះចំណាប់ខ្មាំង នៅឯឆ្នេរសមុទ្រ Virginiaនារដ្ឋ Virginia សហរដ្ឋអាមេរិក។
ភ្នាក់ងារពិសេស លោក Christopher Lorek និងភ្នាក់ងារពិសេសលោក Stephen Shawត្រូវបានចាត់អោយមានការឆ្លើយតប ប្រកបទៅដោយទំនួលខុសត្រូវ ខណៈពេលគ្រោះថ្នាក់ចៃដន្យមួយនេះ បានកើតឡើង ។ ដោយឡែក ករណីគ្រោះថ្នាក់ចៃដន្យ ដែលបានសម្លាប់ ភ្នាក់ងារស៊ើបអង្កេត FBI ពីររូបនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

លើសពីនេះ បើយោងតាមសម្តីមន្រ្តីផ្ឡូវការ សុំមិនបញ្ជេញឈ្មោះ បានអោយដឹងថាភ្នាក់ងារស៊ើបអង្កេត FBI ពីររូបនេះ ត្រូវបានស្លាប់ អំឡុងពេលនៃការធ្វើលំហាត់ហ្វឹកហ្វីនពិសេស ជូយសង្គ្រោះចំណាប់ខ្មាំង ។ យ៉ាងណាមិញ គាត់មិនបានបញ្ជាក់ព័ត៌មានលំអិតបន្ថែមពីលើនេះទៀតនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ cnn