ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស metro អោយដឹងថា វីដេអូអប់រំបែបរន្ធត់មួយ ត្រូវបានចេញផ្សាយ ដើម្បីជាសារអប់រំ ក្នុងការដាស់តឿនអោយក្រុមមនុស្ស អោយមានការប្រុងប្រយ័ត្នខ្ពស់នៅតាមស្ថានីយ៍រថភ្លើង។

គួររំឮកផងដែរថា វីដេអូមួយនេះ និយាយពីការគ្រោះថ្នាក់ផ្សេងៗនៅឯស្ថានីយ៍រថភ្លើងដែលអាចឈានទៅដល់ការសម្លាប់ជីវិតមនុស្ស បានយ៉ាងងាយ ដោយសារតែការធ្វសប្រហែសនឹងបាត់បង់ម្ចាស់ការណ៍ បន្ទាប់ពីទទួលទានគ្រឿងស្រវឹង ។ យ៉ាងណាមិញ នាឱកាសនៃការយុទ្ធនាការចេញផ្សាយវីដេអូអប់រំ លើកកំពស់សុខសុវត្ថិភាពផ្ទាល់ខ្លួននៅតាមបណ្តាស្ថានីយ៍នេះ ចក្រភពអង់គ្លេសបានដាស់តឿន ក៏ដូចជាក្រើនរំឭក គួរណាមានការប្រុងប្រយ័ត្នអោយបានខ្ពស់នៅតាមស្ថានីយ៍រថភ្លើង ខណៈពេលដែលកន្លងមក សោកនាដកម្មដ៏គួរអោយរន្ធត់តែងតែកើតមានឡើងនៅទីនោះ ជាពិសេសដោយសារតែឥទ្ធិពលគ្រឿងស្រវឹង។
ដោយឡែក បើតាមរបាយការណ៍អោយដឹងថា ក្រុមមនុស្សជាង ១,៦០០ នាក់មកពីជុំវិញប្រទេស បានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចៃដន្យនៅតាមបណ្តាស្ថានីយ៍រថភ្លើងទាំង ១៧ កាលពីឆ្នាំកន្លងទៅ។ ផ្ទុយទៅវិញ បើទោះជាប្រទេសយើងមិនទាន់មានគមនាគមន៍តាមផ្លូវដែក ពោលគឺតាមរថភ្លើងយ៉ាងណាក៏ដោយ តែនេះក៏ជាសារអប់រំមួយអោយយើងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ជាពិសេស នៅពេលទទួលទានគ្រឿងស្រវឹង ។ ខាងក្រោមនេះ ជាវីដេអូ ទស្សនាទាំងអស់គ្នាណា ដើម្បីទុកជាបទពិសោធន៍មេរៀនជីវិតក្នុងការដាស់តឿនខ្លួនឯងអោយមានការប្រុងប្រយ័ត្នខ្ពស់៖
ដោយ ៖ ពិសីប្រភព ៖ metro