អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែល កាលពីពេលថ្មីនេះថា មនុស្សស្រីវ័យជំទង់ម្នាក់ មានអាការៈធូរស្បើយ បន្ទាប់ពីនាងបានប្រើគ្រាប់ថ្នាំ Radioactive iodine ពីមន្ទីរពេទ្យមួយ ក្នុងប្រទេសអង់គ្លេស។
ប្រភពខាងលើបានអោយដឹងថា មនុស្សស្រីជំទង់នោះ គឺមានឈ្មោះថា Paris Tompkinsដែលជាបងបង្អូនភ្លោះជាមួយនឹងនាង Paige មានអាយុ ១៧ឆ្នាំ មកពីទីក្រុង Leicester។ នាង Paris គឺមានជម្ងឺមហារីកពក ក ពោលគឺនាងបានចាប់ឈឺជម្ងឺនេះ តាំងពីខែ កុម្ភះ ឆ្នាំ២០១០ មកម្លេះ។

បងប្អូនភ្លោះនាង Paris
នាង Paris បាននិយាយថា ជម្ងឺមហារីករបស់នាង គឺកើតឡើងប៉ុនគ្រាប់ប៉េងប៉ុង តែបន្ទាប់ពីរូបនាងបានលេបថ្នាំ Radioactive អស់រយៈពេល ៦សប្ដាហ៍មក នាងក៏បានដឹងថា គ្រាប់ដែលដុះនៅជាប់បំពង់ក របស់នាងហាក់បីដូចជាកា្លយ ទៅជាតូចទៅៗ ។តាមការអោយដឹងពីក្រុមគ្រូពេទ្យ បានអោយដឹងថា គ្រាប់ថ្នាំ Radioactive iodine ជាប់គ្រាប់ថ្នាំម្យ៉ាង ដែលមានសារធាតុអ៊ីយ៉ូដ ដែលវាមានប្រសិទ្ធភាពខ្លំាងក្នុងការរំលាយដុំពក នៃជម្ងឺមហារីកបាន៕
ដោយ៖ រក្សាប្រភព៖ dailymail