ការរញ្ជួលដីជាលើកទី២ នៅភាគខាងជើងប្រទេសអ៊ីតាលី​បានសំលាប់មនុស្សយ៉ាងហោចណាស់១៦នាក់។ បើយោងតាម ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តសហរដ្ឋអាមេរិក បានអោយដឺងថា កំលាំងរញ្ជួយមានដល់ទៅ៥.៨រិចទ័រ ដែលបានកើតឡើងប្រមាណ ៤០ គីឡូម៉ែត្រខាងជើងឆៀងខាងលិចរដ្ឋ Bologna កាលពីថ្ងៃអង្គារម្សិលមិញនេះ។ /                                            ទិដ្ឋភាពក្រោយពីមានការរញ្ជួយដីការរញ្ជួយដីនេះបានកើតឡើងអំឡុងពេលម៉ោង៩ព្រឹក ម៉ោងក្នុងស្រុកប្រទេសអ៊ីតាលី។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអ៊ីតាលីបានអោយដឹងថា មានមនុស្សប្រមាណជាង៣០០នាក់បានរងរបួសក្នុងគ្រោះមហន្តរាយលើកនេះ។ ហើយក៏មានការរញ្ជួយដីលើកទី១ក្នុងខែនេះ​ គឺកាលពីថ្ងៃទី២០ ឧសភា ដែលបានសំលាប់មនុស្ស៧នាក់ ធ្វើអោយអគារបាក់រលំដែលបង្ខុំអោយប្រជាពលរដ្ឋចាក់ចេញនិងទៅរស់នៅក្នុងជំរុំជាបណ្តោះអាសន្ន។ រីឯកាលរញ្ជួយដីកាលពីថ្ងៃអង្គារនេះ បានធើ្វអោយមានអ្នកភៀសខ្លួនកាន់តែច្រើន ដែលនាំអោយមានប្រជាជនរាប់ពាន់នាក់រស់នៅទីទួលមានសុវត្តិភាពជាបណ្តោះអាសន្ន។ លោកនាយករដ្នមន្ត្រី Mario Montiបាននិយាយថា រដ្ឋាភិបាលនិងចុះត្រួតពិនិត្យអំពីទំហំនៃការខូចខាត និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់៕

ដោយ ៖ ចាន់ណា ប្រភព​៖ NHK