ព័ត៌មានអន្តរជាតិ ៖ ចាប់ឃាត់ខ្លួន ឆ្មាំប្រចាំការ ការពារសន្តិសុខ ហាង Apple Store ធ្លាប់ជាអតីតភ្នាក់ងារមន្រ្តីប៉ូលីស ប្រចាំក្រុងញ៉ូវយ៉ក បន្ទាប់ពីបានរកអោយឃើញថា គាត់បានលួចDevices ដែលជាគ្រឿងអេឡិចត្រូនិចរបស់ Apple Store រួមមាន iPods , iPhones ដែលមានតម្លៃស្មើនឹងសាច់ប្រាក់ ៧៦,០០០ ដុល្លារ ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទរូបនោះ មានឈ្មោះថា Manuel DaSilva វ័យ ៤២ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន ស្របពេលដែលគាត់បានលួចរបស់របរមានតម្លៃពីក្នុងហាង តាមរយៈទ្វារក្រោយ ខណៈពេលដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្តិភាព។
ក្រោយមកក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមស៊ើបអង្កេតមកពីតំបន់ទីប្រជុំជន Manhattanដោយធ្វើការចុះឆែកឆេរផ្ទះជនជាប់ចោទ នៅឯកោះ Staten និងបានរកឃើញនូវសាច់ប្រាក់ដល់ទៅ ១២,០០០ ដុល្លារ រួមនឹង iPhone និង iPod Touch មួយចំនួនផ្សេងទៀតផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ Worldnews