មនុស្សធាត់ដែលបណ្តាលមកពី ការទទួលទានចំណីអាហារ សម្បូរណ៍ដោយសារធាតុខ្លាញ់ច្រើនមិន សូវធ្វើលំហាត់ប្រាណ និងបណ្តាលមកពីកត្តាផ្សេងៗ ជាច្រើនទៀត។ភាពធាត់ អាចធ្វើឱ្យមនុស្សមាន សភាពឆាប់ហត់ អស់កំលាំង ឆាប់ទទួលរងនូវការឆ្លងរាលដាលពីជំងឺ ជាច្រើនទៀត បានដោយងាយ ស្រួល និង ជាពិសេស បាត់បង់នូវភាពស្រស់ស្អាត ស្រស់សង្ហា តែម្តង។

ខាងក្រោមនេះ ជាប្រភេទអាហារ មួយចំនួន ដែលជួយកាត់បន្ថយសារធាតុខ្លាញ់ និង ស្រក់ទំងន់បាន យ៉ាងឆាប់រហ័ស៖

/

ម្ទេសឬម្ទេសក្រៀម៖ ជាប្រភេទចំណីអាហារ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការដុតរំលាយសារធាតុ ខ្លាញ់ បានយ៉ាងឆាប់រហ័ស  នៅពេលដែលទទួលទាន  ផ្លែម្ទេស និងអាហារ ដែលមាន  រស់ជាតិហិរ ផ្សេងទៀត។

អង្ករសំរូប៖​ ជាប្រភេទអាហារ ដែលសម្បូរណ៍សារធាតុសរសៃមានតួនាទី អាចដុតរំលាយ សារធាតុ ខ្លាញ់ ឱ្យរាងកាយ របស់អ្នក ដំណើរបានល្អ ដូចដើម។

សាច់គ្មានខ្លាញ់៖ សម្បូរដោយប្រូតេអ៊ីន  មានប្រសិទ្ធិភាព  រំលាយខ្ពស់ អាចដុតសារធាតុខ្លាញ់បាន ៣០%។ ដូច្នេះ លោកអ្នក គួរតែទទួលទានសាច់   ដែលគ្មានខ្លាញ់ឱ្យច្រើន ជាងសាច់ ដែលមានខ្លាញ់ ច្រើនដើម្បីទទួលបាននូវសុខភាពល្អ និង រាងស្អាត៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health