អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស chinadaily កាលពីវេលាម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា កម្មករពីរនាក់ត្រូវបានជូយសង្គ្រោះ ខណៈពេលដែល ១៤ នាក់ផ្សេងទៀត បានជាប់នៅក្រោមដី បន្ទាប់ពីទឹកជន់លិចអណ្តូងរ៉ែមួយកន្លែង។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុទឹកជន់លិចអណ្តូងរ៉ែមួយកន្លែងនេះ បានកើតឡើងនៅឯខេត្តHeilonejiang ភាគនិរតី ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ វេលាម៉ោង ១១ និង៤០ នាទីយប់ កម្មកររ៉ែ ២២ នាក់ កំពុងធ្វើការក្រោមដីពេលមានគ្រោះថ្នាក់នេះ ដែលកើតមានក្នុងអណ្តូងរ៉ែធ្យូងថ្ម Furuixiang ក្រុង Qitaihe ស្របពេលដែល កម្មកររ៉ែ ៦ នាក់ អាចគេចផុតពីគ្រោះថ្នាក់ ចំណែកកម្មកររ៉ែ ១៦ នាក់ទៀតនៅជាប់ក្រោមដី។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ ការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់ បានជូយសង្រ្គោះកម្មករបាន ២ រូបរួចមកហើយ ខណៈពេលដែល ១៤ នាក់ផ្សេងទៀតកំពុងតែបន្តជាប់ក្រោមដីនៅឡើយ តែទោះជាយ៉ាងណា ការចេញប្រតិបត្តិការជូយសង្រ្គោះក៏កំពុងតែបន្តមានផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily