អន្តរជាតិ ៖  បន្ទាប់ពីមានភាពចំរូងចំរាស់ ទាក់ទិនទៅនឹងការផ្តល់សំណងមិនសមស្រប ដែលជាហេតុធ្វើអោយ លោក Luo Baogen មិនព្រមរុះរើសំណង់ផ្ទះ ៤ ជាន់ចេញពីកណ្តាលផ្លូវនោះតែមកទល់ពេលនេះ  លោក Baogen បានសំរេចចិត្ត ក៏ដូចជា  បានចុះកិច្ចសន្យាក្នុងការអនុញ្ញាតអោយឡានចូកដីធំៗ (Excavators)មកធ្វើការវាយរំលំផ្ទះរបស់ខ្លួនហើយ បន្ទាប់ពីសំណងសមស្របពីរដ្ឋាភិបាលចិន។

width=478

គួរបញ្ជាក់ផងដែរថា  សំណង់ផ្ទះ ៤ ជាន់នេះ បានឈរសំកាំងខ្លួននៅចំកណ្តាលផ្លូវធំមូយ ចូលទៅកាន់ទៅរួមខេត្ដដដែល  ខណៈផ្លូវនាតំបន់នេះ ត្រូវបានគេអភិវឌ្ឍន៍រួចរាល់ទៅហើយក្តី។ វាមានទីតាំងស្ថិតនៅតំបន់  Wenling  ជិតទីរួមខេត្ដ Zhejiang ប្រទេសចិន ។  ហើយកាលពីពេលកន្លងទៅ ទំព័រសារព័ត៌មានបរទេស   ក៏បានចាប់អារម្មណ៍ទាក់ទិនទៅនឹងផ្ទះមួយខ្នងនេះ ដែលបានឈរសំកាំងខ្លួននៅចំកណ្តាលផ្លូវ  រហូតដល់ទៅមាន   ជាការចុះផ្សាយព័ត៌មាននៅតាមគេហទំព័រសារព័ត៌មានរបស់ខ្លួនថែមទៀតផង។

width=477

ដោយឡែក មកទល់នឹងថ្ងៃទី០១ ធ្នូ  កន្លងផុតទៅថ្មីនេះ ករណីចំរូងចំរាស់ខាងលើនេះ ត្រូវបានបញ្ជប់ជាមួយនឹងកិច្ចសន្យាទ្វេភាគី ដោយមានការឯកភាពយ៉ាងសមស្របពីលោក Baogen ដែលជាម្ចាស់ផ្ទះ  ជាមួយនឹងរដ្ឋាភិបាលចិន   ដោយមានសំណងជាទឹកប្រាក់ស្មើនឹង ២៦០,០០០យ័ន (៤១,០០០ ដុល្លារ)៕

width=478

width=477

ដោយ ៖ ពិសិដ្ឋប្រភព ៖ theatlantic