រយៈពេលកន្លងមក មានព័ត៌មានជាច្រើន ទាំងបរទេស ទាំងកម្ពុជា បានចុះផ្សាយអត្ថបទដែលនិយាយដល់រឿង Apple អាចនឹងទទួលបានការបញ្ជាទិញ iPhone 6 ក្នុងបរិមាណដ៏ច្រើន។

យើងទាំងអស់គ្នាដឹងហើយថា Foxcom បច្ចុប្បន្ន គឺជាក្រុមហ៊ុនធំមួយនៅចិន។ Foxcom ត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនធំមួយ ដែលកំពុងបន្ថែមកម្លាំងដើម្បីផលិតនូវឧបករណ៍អេឡិចត្រូវិច ទៅឱ្យបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗក្នុងពិភពលោក។ ក្រុមហ៊ុន Apple ក៏ជាដៃគូមួយរបស់ Foxcom ហើយម៉ូដែល iPhone ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏សុទ្ធតែត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Foxcom ។ ក្រៅពី Apple ក្រុមហ៊ុន Foxcom ក៏ជាអ្នកផ្គត់ផ្គង់ឧបករណ៍នានា ឱ្យក្រុមហ៊ុនមួយចំនួនផ្សេងទៀត មានដូចជា Nokia, Sony, Motorola, Microsoft និង BlackBerry ។ល។

ក្រុមអ្នកជំនាញខាងព័ត៌មាន បានឱ្យដឹងថា Apple អាចទទួលបានការបញ្ជេញទិញ iPhone 6 ប្រមាណពី ៧០ ទៅ ៨០លានគ្រឿង បន្ទាប់ពីផលិតផលនេះ ត្រូវបានឧទ្ទេសនាម។ នេះគឺជាចំនួនដ៏ច្រើន ធៀបនឹង iPhone 5 (ជាង ៥០លានគ្រឿង)។ ចំនួននៃការបញ្ជាទិញ កើនឡើងជាបន្តបន្ទាប់ នាំឱ្យមានបញ្ហាខ្វះទំនិញ ក្នុងរយៈពេលខ្លី។

/

iPhone 6 គឺជាស្មាតហ្វូនកំពូល ដែលកំពុងត្រូវបានសាធារណជន ចាប់អារម្មណ៍ខ្លាំងជាងគេបំផុត ក្នុងឆ្នាំ ២០១៤នេះ។ Foxcom ក៏កំពុងតែបន្ថែមបុគ្គលិក ប្រព័ន្ធម៉ាស៊ីននានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ Apple ។ iPhone 6 ៨០លានគ្រឿង ត្រូវតែចេញជារូបរាងប្រាកដទាំងស្រុង មុនពេល Apple ឧទ្ទេសនាមជាផ្លូវការ។

កត្តាជាច្រើនអាចនឹងបណ្ដាលឱ្យ Apple ដំឡើងថ្លៃ iPhone 6 ចាប់ពី ៥% ទៅ ១០% ដើម្បីធានាថា ខ្លួននៅតែមានចំណេញច្រើន ដូចជា ប្រាក់ចំណាយទៅលើក្រុមហ៊ុន Foxcom និងបណ្ដាក្រុមហ៊ុន​ដែលកំពុងផ្គត់ផ្គង់គ្រឿងបំលាស់នានាដល់ Apple ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena