ពាក្យចចាមអារាមដែលនិយាយថា Jose Mourinho នឹងត្រឡប់មកកាន់កាប់ក្រុម Chelseaវិញនោះវាមិនមែនរឿងថ្មីប៉ុន្មានទេ តែរឿងដែលថ្មីបំផុតនោះបាននិយាយថា Jose Mourinhoនឹងនាំយកភាពអស្ចារ្យមកជាមួយក្នុងពេលត្រឡប់មក Chelsea វិញ​ ។ កន្លងមកពាក្យចចាមអារាមនិយាយថា កីឡាករដូចជា Benzema, Di Maria, Luka Modric នឹងមកតាម Jose Mourinho តែថ្មីៗនេះសារព័តមាន Sunday Express បានចុះផ្សាយថាគ្រូបង្វឹកម្នាក់នេះ នឹងខំប្រឹងអោយអស់ពីលទ្ធភាពដើម្បីនាំយកកីឡាករ Cristiano Ronaldo អោយបានក្នុងតំលៃ ៦០ លានផោន ។/Ronaldo ក៏ធ្លាប់សំដែងអារម្មណ៍មិនពេញចិត្តនៅក្រុម Real Madrid ប៉ុន្មានដែរ ក្នុងរដូវកាលនេះ តែចំពោះព័តមានដែលរូបគេនឹងផ្ទេរចេញនោះមិនមានទេ ។ តែរឿងតំលៃសំខាន់ជាងយើងនៅមិនទាន់ដឹងទេថា នេះជារឿងពិតឬក៏អត់នោះទេថា Jose Mourinho ត្រឡប់មក Chelsea វិញ ហើយប្រសិនបើពិតមែន តើម្ចាស់ក្លឹប Abramovic ព្រមទិញ នឹងចំណាយក្នុងតំលៃមួយនេះដែរឬអត់? ប៉ុន្តែបញ្ហាធំមួយទៀតនោះគឺ Ronaldo មានមនោសញ្ជេតនាជាមួយក្រុម Manchester United ព្រោះក្រុម Man utd ក៏កំពុងចង់បាន Ronaldo មកវិញដែរ ។ Ronaldo ប្រហែលជាត្រូវរើសក្រុមមួយ  ក្នុងរដូវកាលថ្មីនេះ ថាត្រូវទៅតាមក្រុមរបស់គ្រូ ឬ ទៅក្រុមចាស់ដែលបានបង្វឹកខ្លូនអោយមានអនាគតដល់ថ្ងៃនេះ ?

ដោយ ៖ កុសលប្រភព ៖ k14